អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

បុរស​ដែល​មាន​ប្រអប់ដៃ​ធំជាងគេ​បំផុត​លើ​លោក​

​បុរស​ម្នាក់​ឈ្មោះ​ថា លូ ហ័ (Lui Hua) មាន​ជំងឺ​ដ៏​កម្រ​មួយ​ប្រភេទ​ដែល​គេ​ស្គាល់​ថា​ជា​ជំងឺ Macrodactyly (​ជំងឺ​ម្រាមដៃ​ធំ​)​។

​ម្រាម​មេដៃ​ខាងឆ្វេង​របស់​គាត់​មាន​ប្រវែង​រហូតដល់ ២៦​សង់ទីម៉ែត្រ និង​ចង្អុលដៃ​ជិត ៣០​សង់ទីម៉ែត្រ​ឯណោះ​។ គ្រូពេទ្យ​វះកាត់​បានធ្វើកា​រ​វះកាត់​រយៈពេល ៧​ម៉ោង​ដើម្បី​កាត់បន្ថយ​ទំហំ​ម្រាមដៃ និង​មេដៃ​របស់លោក​លូ​។ គ្រូពេទ្យ​បាន​កាត់​សាច់ និង​ឆ្អឹង​របស់​អ្នកជំងឺ​សរុប​ជិត ៥​គីឡូក្រាម​។ ការវះកាត់​នៅ​លើក​ទឹក​ពី​ត្រូវបាន​រៀបចំ​រួច​ហើយ​។ អាវៈ​យ​វៈ​ដែល​ធំៗ​បែបនេះ​អាច​បណ្តាលមកពី​ជំងឺ​មួយ​ចំនួន​។ ការ​ប៉ោង​កូនកណ្តុរ​ប្រហែលជា​មូលហេតុ​ដែល​កើតមាន​ជា​ញឹកញាប់​ក្នុងការ​ធ្វើ​អោយ​អា​វៈយ​វៈ​រីក​ធំ​ខុសធម្មតា​បែបនេះ​៕

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play