អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

ដែក​ប្រវែង ១៨២​សង់ទីម៉ែត្រ​ទម្លុះ​លលា​ក្បាល​ហើយ​នៅ​មិន​ស្លាប់​ទៀត​

​កម្មករសំណង់​ជនជាតិ​ប្រេ​ហ្ស៊ីល​ម្នាក់​អាយុ ២៤​ឆ្នាំ ឈ្មោះថា អ៊ីដូ​ដូ ឡេ​តេ (Eduardo Leite) ត្រូវបាន​ដែក​ស្រួច​ប្រវែង ១៨២​សង់ទីម៉ែត្រ​ធ្លាក់​ពីលើ​ជាន់​ទី​ប្រាំ​ចំ​ក្បាល​របស់​គាត់​រហូត​ដល់​ធ្លាយ​ទៅ​ម្ខាង​ទៀត ក្នុងពេល​ដែល​រូបគេ​កំពុងតែធ្វើការ​។

​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​គឺថា កន្លែង​ដែល​ដែក​នោះ​ទម្លុះ​នោះ​គឺ​ផ្នែក​ខាងក្រោយ​នៃ​ក្បាល ហើយ​ធ្លាយ​ចេញ​នៅក្បែ​ភ្នែក​ខាងស្តាំ​របស់​គាត់​។ ឡេ​តេ​គ្រាន់តែ​មិន​អាច​មើលឃើញ​ភ្នែក​ម្ខាង​ប៉ុណ្ណោះ និង​មិន​អាច​កម្រើកខ្លួន​មួយ​ចំហៀង​ខ្លួន​ខាងឆ្វេង​ប៉ុណ្ណោះ​។ ពេលនោះ​គាត់​បាន​សុំ​អោយ​គេ​ធ្វើ​យ៉ាងណា​កុំ​អោយ​គាត់​ឈឺចាប់​ទៀត​នៅពេល​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ​៕

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play