អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

​ក្តា​ម្ឈូស​ហ្គី​តា​

​ដន្ត្រីករ​ម្នាក់​ឈ្មោះ​ថា ច​ន ហ្គ្រា​ហាម (John Graham) បាន​ចាក់ចេញ​ពី​ពិភពលោក​នេះ​ហើយ​តែ​បាន​បន្សល់ទុក​នូវ​ពាក្យ​បណ្តាំ​មួយ​ច្បាស់​ថា ត្រូវ​អោយ​គាត់​ដេក​ក្នុង​ក្តា​ម្ឈូស​មួយ​ដែល​មាន​រាង​ជា​ហ្គី​តា Fender Stratocaster ដែល​មាន​ប្រវែង ៣,៦៥​ម៉ែត្រ​។ ក្នុង​អាជីព​ជា​អ្នកលេង​ហ្គី​តា លោក​ហ្គ្រា​ហាម​បាន​លេង​ដន្ត្រី​ជាមួយក្នុង​ដន្ត្រី​អង់គ្លេស​មួយ​ឈ្មោះថា Ramrods តាំងពី​ឆ្នាំ ១៩៦០​មក​។ ក្រោយពី​គាត់​បាន​ស្លាប់​ក្នុង​ឆ្នាំ ២០១២​មក ប្រពន្ធ​របស់​គាត់​មិន​បាន​គិត​អំពី​អ្វី​ដែល​មាន​តម្លៃ​ច្រើន​ជាង​ការបញ្ចុះ​សព្វ​គាត់​ដោយ​អ្វី​ដែល​គាត់​ស្រឡាញ់​បំផុត​នោះ​ទេ​៕

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play