អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

ក្មេង​ដែល​កើត​មក​ដុះ​កន្ទុយ​ដូច​សត្វ​ប្រវែង​១២,៧​សង់ទីម៉ែត្រ​

​ទារិកា​ម្នាក់​អាយុ​ទើបតែ ៥​ខែ​ឈ្មោះថា នូ នូ បាន​កើត​មក​ជាមួយនឹង​ជំងឺ Spina Bifida ដែល​ជា​ជំងឺ​ពី​កំណើត​មួយ​ប្រភេទ​ធ្វើអោយ​មាន​ការ​វិវឌ្ឍន៍​ចន្លោះ​ឆ្អឹងខ្នង​មិន​បាន​គ្រប់គ្រាន់​។ រយៈពេល​ច្រើន​ថ្ងៃ​ហើយ​ដែល​ទារិកា​ម្នាក់​នេះ​កើត ហើយ​ម្តាយ​របស់​គេ​ក៏​មិន​សប្បាយចិត្ត​នឹង​ការ​ដុះ​កន្ទុយ​នេះ​ដែរ​។​

​ដោយ​ក្តី​បារម្ភ​នៅ​ថ្ងៃ​អនាគត ម្តាយ​របស់​ទារិកា នូ នូ បាន​សុំ​អង្វរ​វេជ្ជបណ្ឌិត​វះកាត់​នៅ​ឯ​តំបន់ Changsha នៅ​ប្រទេស​ចិន អោយ​ស្វែងរក​វិធី​ណា​មួយ​ដើម្បី​យក​កន្ទុយ​នោះ​ចេញ​។​

​ប៉ុន្តែ​ពួកគេ​និយាយថា ដូចជា​គ្មាន​អ្វី​ដែល​អាច​ធ្វើបាន​ទេ ព្រោះ​កន្ទុយ​ដែល​ដុះ​នោះ​ត្រូវបាន​ត​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​សរសៃប្រសាទ​របស់គេ ហើយ​ការ​ដែល​កាត់​កន្ទុយ​នោះ​ចេញ វា​នឹង​ធ្វើអោយ​ខូចខាត​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​ជាប់​រហូត​តែម្តង​។​

​សូមបញ្ជាក់​ថា ជំងឺ​មួយ​ប្រភេទ​នេះ​ឃើញ​កើតមាន​ម្នាក់​ក្នុង​មួយ​ចំនោម​កូន​ដែល​កើត​ចំនួន ១០០០​នាក់​នៅ​ជុំវិញ​ពិភពលោក ប៉ុន្តែ​ការលូតលាស់​ដែល​ធ្វើអោយ​ជំងឺ​ធ្ងន់ធ្ងរ​នោះ​គឺ​កម្រ​ណាស់​៕

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play