អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

ផ្លែឈើ​ចម្លែក​ព្រោះ​មាន​រាង​ដូច​ជា​កូន​ក្មេង​កំពុង​អង្គុយ​សំពះ​

​កសិករ​ជនជាតិ​ចិន​ម្នាក់​អាច​រកលុយ​បាន​យ៉ាង​ងាយ​ពី​ការលក់​នូវ​ផ្លែឈើ​វេទមន្ត​ដែលមាន​រាង​ដូច​ជា​ក្មេង​កំពុង​អង្គុយ​សំពះ​។ មែន​ហើយ រឿង​នេះ​មិនមែន​ជា​វេទមន្ត​អ្វី​ទេ ហើយក៏​មិន​ផ្តល់​នូវ​ភាព​អមតៈ​អី​ដែរ​តែ​វា​គ្រាន់តែ​ជា​ផ្លែ​ឈើ​រាង​ដូច​ក្មេង​ប៉ុណ្ណោះ​។​

​កសិករ​ជនជាតិ​ចិន​ម្នាក់​នេះ​ឈ្មោះ​ថា Nanchang គាត់​បាន​អនុវត្ត​សិល្បៈ​មិន​ធម្មតា​របស់​គាត់​តាមរយៈ​ការបណ្តុះ​យិន​សិន​មួយ​ប្រភេទ​អោយមាន​រាងដូចជា​ព្រះពុទ្ធ​ក្មេង​មួយអង្គ បន្ទាប់មក​យក​វា​ធ្វើ​ទៅ​ជា​ពុម្ព​ដូច​មនុស្ស​តែ​ម្តង​ទៅ​។​

​សូមបញ្ជាក់​ថា ផ្លែ​ឈើ​ដែល​គាត់​ច្នៃ​នេះ​មាន​តម្លៃ ៥​ដុល្លា​ក្នុង​មួយ​ផ្លែ​៕

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play