អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

ហ៊ាន​ប្រើ​វិធី​ម៉ាស្សា​ដោយ​អោយ​ប្រើ​ពស់ថ្លាន់​សង្កត់​

​ការ​ទេសចរណ៍​ទៅ​តំបន់ Cebu City Zoo ក្នុង​ប្រទេស​ហ្វីលីពីន​ប្រហែល​ជា​ធ្វើអោយ​អ្នក​គិត​រឿង ពីរ​យ៉ាង ចំពោះ​ការព្យាបាល​ជំងឺ​ជា​ពិសេស​នៅពេល​បាន​ឃើញ​ច្បាស់​នូវ​អ្វី​ដែល​ចូលរួម​ធ្វើការ​ព្យាបាល​នោះ​។​

​ពស់ថ្លាន់​យក្ស​ដ៏​ធំៗ​ចំនួន​បួន​ក្បាល ដែល​មាន​ទម្ងន់​សារុប ២៥០​គីឡូក្រាម​នឹងត្រូវ​ក្លាយទៅជា​អ្នក​ម៉ាស្សា​លើ មនុស្ស​ណា​ដែល​មាន​ភាពក្លាហាន​គ្រប់គ្រាន់​ដេក​លើ​គ្រែ​ឬ​ស្សី​មួយ​។ ពស់ថ្លាន់​ទាំងនោះ​ឈ្មោះថា Michelle, Walter, EJ និង Daniel ដែល​មួយ​ក្បាលៗ​សុទ្ធតែ​បាន​ស៊ី​សត្វ​មាន់​ចំនួន​១០​ក្បាល​រួច​ទៅ​ហើយ​មុនពេល​ចាប់ផ្តើម​បំពេញ​មុខងារ​ម៉ាស្សា​អោយ​មនុស្ស​ណា​ដែល​មាន​បញ្ហា​ឈឺ​ចុកចាប់​រាងកាយ​។​

​បើ​យោង​ទៅតាម​មតិ​របស់​អ្នកក្លាហាន​ជាច្រើន​ដែល​បាន​ចូលរួម​ក្នុងការ​ម៉ាស្សា​ដោយ​ប្រើ​ពស់ថ្លាន់​ទាំងនេះ​បានអោយដឹងថា ពេល​យើង​កំពុងតែ​ដេក​អោយ​ពស់​វា​ពីលើ ចូរ​មិនត្រូវ​ផ្លុំ​ខ្យល់​ដាក់​ពួកវា​ទេ ព្រោះ​រឿង​នេះ ប្រៀបបាន នឹង​ការ​ក្តិច​កំប៉េះគូថ​វា​អញ្ចឹង​។ អ្នក​ក៏​មិន​អាច​ស្រែក​អោយ​គេ​ជួយ​ដែរ ព្រោះ​ពស់​អាច​នឹង​មាន​អារម្មណ៍​ថា​អ្នក កំពុងតែ​ញ័រ​ខ្លួន និង​យល់​ថា​អ្នក​ជា​សត្វ​ដែល​ត្រូវ​គេ​ស៊ីសាច់​ជា​អាហារ​។ ប៉ុន្តែ​ការ​ដែល​ពស់​ធ្វើ​ចលនា​រំកិល​ខ្លួន​លើ​រាងកាយ​មនុស្ស​បែប​នេះ​រយៈពេល​ពី ១០ ទៅ​១៥​នាទី ត្រូវបាន​គេ​យល់ថា ជា​វិធី​ព្យាបាល​ជំងឺ និង​ជួយ​អោយ​ស្ងប់​អារម្មណ៍​៕

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play