អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

ថ្នាំ​បំបាត់​ការឈឺចាប់​ធម្មតា​សោះ​ធ្វើអោយ​ស្បែក​មនុស្ស​របក​ដូច​រលាកភ្លើង​

​សិស្សសាលា​ម្នាក់​បាន​ស្រែកយំ​យ៉ាងខ្លាំង​ដោយសារតែ​ស្បែក​របស់គេ​ត្រូវបានរ​កបក​ចេញពី​ខ្លួន​ក្រោយពី​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​មួយ​គ្រាប់​ប៉ុណ្ណោះ​។ យុវជន​ម្នាក់​ឈ្មោះ Laurence McCalla អាយុ ១៤​ឆ្នាំ បាន​មាន​ជំងឺ​មួយ​ប្រភេទ​ដែល​ស្ទើរនឹង​ស្លាប់​នោះ​បាន​ចំណាយ​ពេល​រហូតដល់ ២​ខែ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាប់​ក្រោយពី​រូបគេ​មានប្រតិកម្ម​យ៉ាងធ្ងន់ធ្ង​រ​ជាមួយ​ថ្នាំ​បំបាត់​ការឈឺចាប់​ប្រភេទ Ibuprofen​។​

​កាលណោះ​ដោយសារតែ​យុវជន​ម្នាក់​នេះ​ឈឺ​បំពង់ក ទើប​ម្តាយ​របស់​គាត់​អោយ​លេបថ្នាំ​បំបាត់​ការឈឺចាប់​ឈ្មោះ Nurofen លេខ ២០០​មី​លី​ក្រាម ប៉ុន្តែ​វា​បែរជា​ធ្វើ​អោយ​រូបគេ​មាន​បញ្ហា​ប្រតិកម្ម​ថ្នាំ​ទៅវិញ​។​

​សូមបញ្ជាក់​ថា ក្រោយពី​មាន​ប្រតិកម្ម​បែប​នេះ​មក ស្ថានភាព​ជំងឺ​របស់ Laurence កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។ ចំពោះ​ការ​ញ៉ាំ​អាហារ និង​ដកដង្ហើម​កាន់តែ​ពិបាក ព្រោះតែ​មាន​ការឡើង​ពងទឹក​ក្នុង បំពង់ករ​របស់គាត់ ដែល​ធ្វើ អោយ​ឈឺចាប់​ខ្លាំង​។ ដល់​ពេល​គ្រូពេទ្យ​ពិនិត្យ​ទើប​ដឹងថា នេះ​គឺជា​ប្រតិកម្ម​ជំងឺ Stevens-Johnson Syndrome ដែល​បណ្តាល​មក​ពី​ថ្នាំ​ក្រុម Ibuprofen​៕

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play