អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

​គ្មាន​ដៃ​ទាំងសងខាង​មែន​តែ​អាច​ហាត់​លើក​សាច់ដុំ​ដូច​មនុស្ស​ធម្មតា​

​បា​ប៊ី ថូ​ម៉ាស (Barbie Thomas) គឺជា​កីឡាក​រហាត់​បង្កើន​កាយសម្បទារ​ម្នាក់​ដែរ​ក្រោយពី​រូបនាង​បាន​បាត់​បង់ដៃ​ទាំងសងខាង​របស់​នាង​ដោយសារ​ឆក់​ចរន្តអគ្គិសនី​តាំងពី​រូបនាង​ទើបតែ​រៀន​ចេះ​ដើរ​ដំបូង​។​

​បា​ប៊ីមាន​អាយុ ៣៧​ឆ្នាំ មកពី​តំបន់ Chandler ក្នុង​ទីក្រុ Arizona មិន​បាន​បណ្តោយ​អោយ​ភាព​ពិការ​របស់​នាង​បញ្ឈប់​ក្តី​ស្រមៃ​របស់​នាង​បាន​ទេ ហើយ​នាង​ក៏​អាច​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដូច​មនុស្ស​ធម្មតា​ដែរ ទោះបីជា​នាង​មាន​ជើង​តែ​ពីរ​ដើម្បី​រស់​ក៏ដោយ​។ នាង​អាច​ប្រើ​ជើង​ទាំងសងខាង​របស់​នាង​ធ្វើការ​ដូច​មនុស្ស​ធម្មតា​អញ្ចឹង​ដូចជា ការ​ដុសធ្មេញ​, ធ្វើ​អាហារ​ពេលយប់​ញ៉ា​, ចាក់​ទឹកដោះគោ​, សរសេរ​អក្សរ​ក្នុង​ទូរស័ព្ទ​, ទិញ​ឥ​វ៉ាន់​, ផាត់​មុខ និង​បើកឡាន​ទៀតផង​។​

​អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​នាង​ត្រូវបាន​គេ​អនុញ្ញាតិ​អោយ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ជើង​ឯ​កាយសម្បទារ (NPC Junior USA Bodybuilding Championship) នៅ​តំបន់ South Carolina ទៀតផង​៕

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play