អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

​គូសង្សា​ពីរ​នាក់​សម្រេចចិត្ត​រៀបការ​ដោយ​គ្មាន​សម្លៀកបំពាក់​នៅ​ចំពោះមុខ​ភ្ញៀវ​

​អេ​លី ប៉ា​តុ​ន (Ellie Barton) និង ហ្វីល ហេន​ដី​កូត (Phil Hendicott) បាន​សម្រេចចិត្ត​ចំណាយ​ពេលវេលា​រៀបការ​របស់​ពួកគេ​ក្នុង​សម្លៀកបំពាក់​ក្នុង​ថ្ងៃ​ដែល​ពួកគេ​កើត​។ ពី​ធី​រៀបការ​របស់​ពួកគេ​ទាំង​ពីរ​នាក់​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ចំពោះមុខ​ភ្ញៀវ​ចំនួន ២៥០​នាក់ ដោយ​ពួកគេ​ទាំងពីរ​ធ្វើការ​ពាក់ចិញ្ចៀន​រៀបការ​អោយ​គ្នា​ទាំង​ខ្លួន​អាក្រាត​ទាំង​ពីរ​នាក់​តែម្តង​។​

​សូមបញ្ជាក់​ថា ពិធី​រៀបការ​មួយ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ពេល​ព្រឹក និង​បាន​ផ្សាយ​បន្ត​ផ្ទាល់​ក្នុង​វិទ្យុ FM ដែល​អាច​អោយ​ប្រជាជន​អូស្ត្រាលី​រាប់លាន​នាក់​ស្តាប់​ដឹង​ទៀត​ផង​៕

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play