អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

ជឿ​ទេ​ថា​ថា មាន​ព្រូន​មួយ​ប្រភេទ​អាច​ជួយ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​បាន​?

​ការ​ដែល​កើត​ជំងឺ​ព្រូន​ជា​ទូទៅ​មិន​មែន​ជា​រឿង​ល្អ​ឡើយ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​បាន​និយាយ​ផ្ទុយ​ពី​រឿង​នេះ​ទៅវិញ ព្រោះ​វា​អាច​ជួយ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​បាន​។


​រឿង​នេះ​បាន​កើតឡើង​លើ​ព្រូន​មួយ​ប្រភេទ​ឈ្មោះថា Ascaris Lumbricoides ជា​ប្រភេទ​ព្រូន​មូល ហើយ​អាច​ជួយ​បង្កើន​លទ្ធភាព​នៃ​ការ​មាន​កូន​របស់​ស្ត្រី​កាន់តែ​ខ្ពស់​។


​ការសិក្សា​មួយ​ដែល​បាន​ធ្វើ​លើ​ស្ត្រី​ប្រមាណ​៩៨៦​នាក់​ក្នុង​តំបន់ Bolivia រកឃើញថា ព្រូន​មូល​ខាងលើ​អាច​ជួយ​បង្កើត​ជា​ថ្នាំ​ជំនួយ​ដល់​លទ្ធភាព​មាន​កូន​របស់​មនុស្ស​ស្រី​បាន​។


​ការសិក្សា​មួយ​ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Science និយាយថា ព្រូន​នឹង​ទៅ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ភាពស៊ាំ​ដើម្បី​ធ្វើឱ្យ​ងាយ​នឹង​មាន​ផ្ទៃពោះ ហើយ​ការបង្ក​រោគ​របស់​វា​នេះ​ដែរ​អាច​នាំ​ឱ្យ​ស្ត្រី​អាចមាន​លទ្ធភាព​មាន​កូន​រហូតដល់ ច្រើន​ជាង​ពីរ​ដង​ឯណោះ​។


​សាស្ត្រាចារ្យ Allan Pacey អ្នកវិទ្យាសាស្ត្រ​ខាង​បន្ត​ពូជ​នៅឯ​សាកលវិទ្យាល័យ Sheffield បាន​ប្រាប់​សារព័ត៌មាន BBC ថា “​ខណៈពេល​ដែល​ខ្ញុំ​មិន​បាន​ចង់​ណែនាំ​ឱ្យ​ស្ត្រី​សាកល្បង​រឿងនេះ និង​ឆ្លង​ជំងឺ​ព្រូន​មូល​ដើម្បី​បង្កើន​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​កាន់តែ​ខ្ពស់​នោះ វា​គួរតែ​មាន​ការសិក្សា​បន្ថែ​ម​ទៅលើ​ប្រព័ន្ធ​ភាពស៊ាំ​របស់​ស្ត្រី​ដែល​មាន​ព្រូន​ក្នុង​ខ្លួន​ដើម្បី​អាចជា​រឿង​មួយ​នាំឱ្យ​មាន​ការបង្កើត​ថ្នាំ​ថ្មី​បាន​”​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play