អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

​នៅពេល​ថតរូប​មិន​អី​ទេ ប៉ុន្តែ​ពេល​មើលឃើញ​រូបថត​ដែល​ថត​នោះ​រួច ចង់​គ្រុន​ទៅវិញ​

​កាល​ពី​រដូវ​ផ្កា​រីក​ឆ្នាំមុន លោក Martin SPringall បាន​រស់នៅ​ជាមួយ​គ្រួសារ​របស់គាត់​ក្នុង​ប្រទេស​ជប៉ុន​។ នៅ​ទីនោះ ពួកគេ​បាន​ទៅលេង​កន្លែង​ល្បីៗ និង​ប្រវត្តិសាស្ត្រ​ជាច្រើន​។ ក្នុងនោះដែរ មាន​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​មួយ​នៅក្បែ​ទីក្រុង Zushi​។ គាត់​ក៏​បាន​សម្រេចតិត្ត​បង្កើត​ជា​អនុស្សាវរីយ៍​មួយចំនួន​ជាមួយ​គ្រួសារ​គាត់​តាមរយៈ​ការ​ថតរូប​ខ្លះ​នៅ​ឆ្នេរសមុទ្រ​នោះ​តែម្តង​ទៅ​។


​នៅពេល​ថត​ច្រើន​ប៉ុស្តិ៍​នៅ​កន្លែង​ដដែលៗ​នោះ កូនស្រី​របស់​គាត់​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ឆ្នេរ      សមុទ្រ​ដោយ​រូបភាព​ខាងក្រោយ​គ្មាន​អ្វី​ចម្លែក​នោះទេ​។ យប់​មួយ នៅ​ពេល​គាត់​មើល​រូបភាព​ទាំងអស់​នោះ​ឡើងវិញ ជាពិសេស​រូប​នៅ​ឆ្នេរសមុទ្រ ក៏​រកឃើញថា​មាន​រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ទៅ​វិញ​។


​គាត់​បាន​រកឃើញ​មាន​មនុស្ស​ម្នាក់​ដែល​ពាក់​ស្បែកជើង​ដ៏​ចម្លែក​មួយ​គូ​ឈរ​នៅ​ពីក្រោយ​កូនស្រី​របស់​គាត់​ទៅ​វិញ​។ អ្នកខ្លះ​និយាយថា នោះ​គឺជា​ព្រលឹង​ខ្មោច​របស់​អ្នក​ប្រយុទ្ធ​សាំ​ម៉ូ​រ៉ៃ​តាំងពី​សម័យ​បូរាណ ព្រោះ​កន្លែង​នោះ​ធ្លាប់​ជា​ផ្នូរ​របស់​យុទ្ធជន​សាំ​ម៉ូ​រ៉ៃ​។ អ្នកខ្លះ​ទៀត​និយាយ​ថា ជា​ព្រលឹង​ខ្មោច​ទាហាន​តាំងពី​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ លោក Springall និយាយថា វា​គឺជា​រឿង​ពិត​មួយ​ដែល​គាត់​បាន​ឃើញ ហើយ​វា​ក៏​មិនមែន​ជា​រូបភាព​កាត់ត​អ្វី​ដែរ​។ អ្វី​ដែល​សំណាង​នោះ​គឺថា កូនស្រី​គាត់​គិតថា នោះ​គឺជា​ខ្មោច​ចិត្ត​ល្អ​ជាង​ខ្មោច​ដែល​អាក្រក់​។


​តើ​អ្នកនឹង​យល់​យ៉ាង​ដូចម្តេច​ដែរ​បើ​សិន​ជា​រូបថត​ដែល​ថត​រួច​ទៅ​ជា​អីចឹង​នោះ​?
 

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play