អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

​បើក​ឡាន​បុក​មនុស្ស​បី​នាក់​ហើយ នៅ​ឆ្លៀត​អើត​ក្បាល​តាម​បង្អួច​សរសេរ​សារ​ទៀត​

​អ្នក​បើក​ឡាន​ដ៏​ទំនើប​ឈ្មោះ Lamborghini ដ៏​វ័យក្មេង​ម្នាក់​ត្រូវបាន​កាំ​មេ​រ៉ា​តាម​ដងផ្លូវ​ចាប់​សកម្មភាព​បាន​ថា​កំពុងតែ​អើត​ក្បាល​តាម​បង្អួច​រថយន្ត​របស់​ខ្លួន​ដើម្បី​សរសេរ​សារ​ក្នុង​ទូរស័ព្ទ​ក្រោយពី​បាន​បើក​បុក​មនុស្ស​បីនាក់ និង​មាន​ម្នាក់​ត្រូវបាន​ស្លាប់​។

​យុវជន​នោះ​ឈ្មោះ Wiyang Lautner អាយុ ២៤​ឆ្នាំ បាន​បាត់បង់​ការគ្រប់គ្រងរ​ថ​យន្តដ៏​ទំនើប​របស់​ខ្លួន​ខណៈ​ពេល​កំពុងតែ​ប្រណាំង​ជាមួយ​រថយន្ត​ទំនើប​មួយ​ទៀត​ឈ្មោះ Ferrari ក្នុង​តំបន់ Surabaya, East Java​។ ហេតុដូច្នេះ​ហើយ​ទើប​បណ្តាលឱ្យ​រថយន្ត​នោះ​បាន​បុក​មនុស្ស​បីនាក់ ដែល​មានឈ្មោះ​ដូច​ជា Srikanti អាយុ ៤១​ឆ្នាំ Kuswanto អាយុ ៥១​ឆ្នាំ និង​អ្នកបំរើ​ម្នាក់ទៀត​ឈ្មោះ Mujianto អាយុ ៤៤​ឆ្នាំ​។

តាម​សាក្សី​ដែល​បាន​មើល​ឃើញ​ព្រឹក្តិការណ៍​នោះ​បាន​ឱ្យដឹងថា វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់​ដែល​ឃើញ​ម្ចាស់​រថយន្ត​បង្ក​គ្រោះថ្នាក់​ហើយ និង​ឆ្លៀត​អើត​ក្បាល​តាម​បង្អួច​ដើម្បី​សរសេរ​សារ​លេង ទៀត​។

ក្នុងចំណោម​ជនរងគ្រោះ​ទាំងបី Sirikanti និង Mujianto សុទ្ធតែ​បាន​បាក់ជើង ហើយ​ដេក​ស្តូក​នៅលើ​ផ្លូវ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ជនល្មើស​ទេ​។ ចំណែកឯ Kuswanto ដែល​ជា​ប្តី​របស់ Srikanti វិញ ត្រូវបាន​ស្លាប់ ហើយ​រាងកាយ​ក៏​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ផងដែរ​។

ក្រោយ​ពី​ឃើញ​ហេតុការណ៍​ដូច្នេះ Lautner ដែល​ជា​ជន​បង្ក​នោះ​ត្រូវបាន​ប៉ូលីស​ចាប់​បញ្ជូន​ទៅ​ប៉ុស្តិ៍ប៉ូលីស Dukuh Kupang​៕

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play