អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

​ការវះកាត់​ប្តូរ​លិង្គ​ដំបូង​គេ​បង្អស់​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ទទួលបាន​ជោគជ័យ​ហើយ​

​វេជ្ជបណ្ឌិត Johannesburg ជនជាតិ​អាហ្វ្រិក​ខាងត្បូង​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​មុន​នេះ​ថា ពួកគេ​បាន​បាន​ធ្វើ​ការវះកាត់​ប្តូរ​លិង្គ​ដំបូង​គេ​បំផុត​យ៉ាង​ជោគជ័យ​។

​អ្នកជំងឺ​ម្នាក់​អាយុ ២១​ឆ្នាំ​ត្រូវបាន​គេ​កាត់​លិង្គ​កាលពី​បី​ឆ្នាំ​មុន ក្រោយពី​ធ្វើ​កម្មវិធី​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​ខុស​បច្ចេកទេស​ក្នុង​កម្មវិធី​បុណ្យប្រពៃណី​មួយ​។
​ក្នុង​ការវះកាត់​រយៈពេល​៩​ម៉ោង ក្នុង​មន្ទីរពេទ្យ Tygerberg ក្នុង​ទីក្រុង Cape Town អ្នកជំងឺ​ដ៏​មាន​សំណាង​មួយ​នេះ​បាន​ទទួល​ការបរិច្ចាគ​លិង្គ​ពី​អ្នកជំងឺ​ម្នាក់​ទៀត​ដែល​បាន​ស្លាប់​រួចទៅហើយ​។

សាស្ត្រាចារ្យ Frank Graewe ប្រធាន​គ្រូពេទ្យ​វះកាត់​កែ​សម្ផស្ស​នៅ​សាកលវិទ្យាល័យ Stellenbosch University និយាយថា “​យើង​អាច​បញ្ជាក់​ថា រឿង​នេះ​អាច​ធ្វើបាន មានន័យថា​យើង​អាច​ផ្តល់​សរីរាង្គ​មួយ​ដល់​នរណាម្នាក់​ដែល​វា​មាន​លក្ខណៈ​ល្អ​ដូច​សរីរាង្គ​ដែល​គេ​មាន​ដែរ​។ វា​គឺជា​កិត្តិយស​ណាស់​ដែល​បាន​ក្លាយទៅជា​ផ្នែក​មួយ​នៃ​ការវះកាត់​ប្តូរ​លិង្គ​ដំបូង​គេ​ដែល​មិន​ធ្លាប់មាន ហើយ​ជោគជ័យ  ទៀត​”​។

គ្រូពេទ្យ​បាន​បន្ថែមទៀតថា បុរស​ដែល​បាន​ធ្វើ​ការវះកាត់​នេះ​មានការ​ជាសះស្បើយ​ទាំងស្រុង​ទៅ​ហើយ​តាំងពី​ថ្ងៃ​ទី ១១ ខែ​ធ្នូ ហើយក៏​មាន​មុខងារ​ខាង​ផ្លូវទឹក​ម៉ូ​ត្រ និង​ប្រដាប់បន្តពូជ​ដូច​ធម្មតា​វិញ​ដែរ​។

សូមបញ្ជាក់​ថា ក្មេងប្រុស​ជនជាតិ​អាហ្វ្រិក​ដែល​ស្ថិត​ក្នុង​វ័យ​ជំទង់​ភាគច្រើន​ត្រូវការ​កាត់​លិង្គ​របស់​ពួកគេ​ចោល​ជា​រៀងរាល់​ឆ្នាំ​ក្រោយ​ពី​ធ្វើការ​កាត់​ស្បែក​គ្រប​ក្បាល​លិង្គ​ខុស​បច្ចេកទេស​ក្នុង​ពិធីបុណ្យ​ទំនៀមទម្លាប់​របស់​ពួកគេ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play