អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

ចេះ​តែ​ឈឺពោះ ដល់​ពេល​ពេទ្យ​រកឃើញ​ពិតជា​មិន​គួរ​ឱ្យ​ជឿ​សោះ​

​ស្ត្រី​ម្នាក់​ឈ្មោះ Minati Mondal ជនជាតិ​ឥណ្ឌា ធ្លាប់មាន​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ និង​ឈឺចាប់​ក្នុង​ក្រពះ​យ៉ាងធ្ងន់ធ្ងរ​រយៈពេល​២​ខែ​មក​ហើយ មុនពេល​នាង​សម្រេច​ចិត្ត​ទៅឱ្យ​ពេទ្យ​ពិនិត្យ​។ ក្រោយពី​ស្រាវជ្រាវ​នូវ​អ្វី​ដែល​មាន​ក្នុង​ពោះ​របស់​នាង​រួចមក វា​ពិតជា​ធ្វើឱ្យ​គ្រូពេទ្យ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។

​ស្ត្រី​វ័យ ៥១​ឆ្នាំ​រូប​នេះ គឺ​មាន​គ្រួស​ក្នុង​ចេញពី​ថង់ទឹកប្រមាត់​ពេញ​ខ្លួន​តែម្តង ដោយ​ដំបូង​ឡើយ គេ​ជឿ​ថា នាង​មាន​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​រហូតដល់​៥០០០​គ្រាប់ ប៉ុន្តែ​រយៈពេល​មួយ​ម៉ោង​បន្ទាប់ ក្រោយពី​យក​គ្រួស​ទាំងនេះ​ចេញពី​រាងកាយ​នាង​រួចមក គ្រួស​ដែល​គេ​រាប់​ឡើងវិញ​មាន​រហូត​ដល់​១២០០០​គ្រាប់​ឯ​ណោះ​។

អញ្ជឹង​ចូរ​ស្រមៃ​មើល​បន្តិច​ទៅ​ថា ការ​ដែល​មាន​គ្រួស​រហូតដល់​១២០០០​គ្រាប់ និង​ចំនួន​ច្រើន​បែប​នេះ តើ​វា​រំខាន​ដល់​មុខងារ​រំលាយ​អាហារ​ច្រើន​ប៉ុនណា​ទៅ ប៉ុន្តែ​ឥឡូវនេះ​គឺ​អស់​បញ្ហា​ទៀតហើយ​។

វេជ្ជបណ្ឌិត Makhan Lala Saha ជា​គ្រូពេទ្យ​វះកាត់​ដោយ​ប្រើ​វិធី​វះកាត់​ដោយ​ប្រើ​បំពុង​ឆ្លុះ​នោះ និយាយថា គាត់​មាន​ភាព​តក់ស្លុត​យ៉ាង​ខ្លាំង​នៅពេល​ដែល​ជួប​ករណី​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​យ៉ាង​ច្រើន​បែប​នេះ​។ គាត់​បន្ថែមថា គាត់​មិន​ដែល​ជួប​សោះ​ក្នុង​មួយ​ជាតិ​នេះ ព្រោះ​ថង់ទឹកប្រមាត់​តូច​សោះ​អាចដាក់​គ្រួស​បាន​ច្រើន​បែប​នេះ៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play