អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

​ក្មេង​ម្នាក់​ចេះ​តែ​ឈឺពោះ ពេល​ថតកាំរស្មីអ៊ិច​ទៅ​ទើប​ញាក់សាច់​

​ក្មេងប្រុស​អាយុ ៣​ឆ្នាំ​ម្នាក់​ចេះ​តែរ​អ៊ូ​ថា​ឈឺពោះ​រយៈពេល​ច្រើន​ខែ​មក​ហើយ ខណៈពេល​ដែល​គ្រូពេទ្យ​ផ្តល់​តែ​ថ្នាំ​បំបាត់​ការឈឺចាប់​ឱ្យ​ប្រើ​ប៉ុណ្ណោះ​។ ចំណែក​ឯ​ឪពុក​ម្តាយ​ក្មេង​នេះ​វិញ​គ្រាន់តែ​ដឹងថា​មាន​អ្វី​មួយ​មិន​ប្រក្រតី ហើយ​ក៏​នាំ​កូន​ខ្លួន​ទៅឱ្យ​ពេទ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ Metro Hospital ក្នុង​តំបន់ Faridabad ប្រទេស​ឥណ្ឌា​។ ខណៈពេល​ដែល​ក្មេង​នេះ​ត្រូវបាន​គ្រូពេទ្យ​យកទៅ​ថតកាំរស្មីអ៊ិច​នោះ វា​មិន​ត្រឹមតែ​អាច​រកឃើញ​មូលហេតុ​នៃ​ការឈឺចាប់​របស់​គេ​ទេ ថែមទាំង​ធ្វើឱ្យ​គ្រូពេទ្យ​មាន​ការតក់ស្លុត​យ៉ាងខ្លាំង​ក្រោយពី​មើលឃើញ​រូបភាព​ក្នុង​កាំរស្មីអ៊ិច​នោះ​។ អ្វី​ដែល​មើលឃើញ​នោះ​គឺជា​ដុំ​ដែក​ជាច្រើន​ដែល​ជាប់​គ្នា ដែល​ស្ទះ​នៅក្នុង​ក្រពះ​របស់​ក្មេង​នេះ​។

​វេជ្ជបណ្ឌិត Brahm Datt Pathak ប្រធាន​ផ្នែក​វះកាត់​ដោយ​ប្រើ​បំពុង​ឆ្លុះ ភ្លាមៗ​នោះ​បាន​ប្រ​ញ៉ាប់​យក​ក្មេងប្រុស​នេះ​ចូល​ទៅក្នុង​បន្ទប់វះកាត់​ដើម្បី​បន្ត​រកមើល​បន្ថែមទៀត​។ ក្នុង​ពេល​វះកាត់​នោះ គ្រូពេទ្យ​បាន​រកឃើញ​ដុំ​ដែក​ឆក់ ថ្ម​ពិល និង​កាក់​សរុប​ចំនួន ២៩​ដុំ​ក្នុង​ពោះវៀន​របស់​ក្មេង​នេះ​។​

វេជ្ជបណ្ឌិត Pathak និយាយថា “​សរុប​ទៅ​មាន​ដុំ​ដែក​ចំនួន​២៩​ដុំ គិត​ទៅ​មិន​ធម្មតា​ឡើយ​។ វា​អាច​ត្រង់​ថា ក្មេង​នេះ​បាន​លេប​របស់​អស់ទាំង​នេះ​អស់​រយៈពេល​១​ឆ្នាំ​ទៅ​ហើយ​។ ខ្ញុំ​អាច​និយាយបាន​ថា វា​គឺជា​ទម្លាប់​របស់​គេ​ហើយ​ក្នុងការ​លេប​របស់​ទាំង​នេះ​”​។

ការវះកាត់​ដើម្បី​យក​របស់​នេះ​ចេញពី​ក្នុង​ពោះវៀន​អ្នកជំងឺ​គឺ​ប្រើ​ពេល​ប្រមាណ​ជាង​៣​ម៉ោង​។ ចំពោះ​ក្រុម​គ្រួសារ​របស់​អ្នកជំងឺ​វិញ​គឺ​មាន​មុខរបរ​ជួញដូរ​ប្រអប់​គ្រឿងអលង្ការ​នៅក្នុង​ផ្ទះ​របស់​ពួកគេ ហេតុដូច្នេះ​ហើយ​ទើប​អ្នកជំងឺ​មាន​របស់​ចម្លែងៗ​ច្រើន និង​លេប​ចូលទៅ​ក្នុង​ពោះ​អញ្ជឹង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play