អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

​វះ​យក​ដុំ​សក់​៥៣​សង់ទីម៉ែត្រ​ចេញពី​ក្រពះ​ក្មេងស្រី​ម្នាក់​

​ក្មេងស្រី​អាយុ ១១​ឆ្នាំ​ម្នាក់​រស់នៅ​ក្នុង​តំបន់ កា​ហ្សាក់​ស្ថាន (Kazakhstan) បាន​ស្ថិតក្នុង​ស្ថានភាព​ធូរស្រាល​មក​វិញ បន្ទាប់ពី​នាង​បាន​ទទួល​ការ​វះកាត់​យក​ដុំ​សក់​ដែល​ជាប់​ពេញ​នៅក្នុង​ក្រពះ​របស់​នាង ដែល​លាតសន្ធឹង​នៅក្នុង​សិរីរៈ​នេះ​រហូត​ដល់​ទៅប្រ​វែងជា​ង​៣៣​សង់ទីម៉ែត្រ​។​

​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​មជ្ឈមណ្ឌល​អឺរ៉ុប (Central European News) ដែល​មិន​បាន​បញ្ចេញ​ឈ្មោះ​ក្មេងស្រី​នោះ បានបញ្ជាក់​ថា​នាង​បាន​រងគ្រោះ​ពី​ស្ថានភាព រោគសញ្ញា​នៃ​ការ​ញាំ​សក់ ( Rapunzel syndrome )​។ យោង​តាម​វិទ្យាស្ថាន​ជាតិ​ផ្នែក​សុខភាព នេះ​គឺជា​ស្ថានភាព​មួយ​ដែល​កើតឡើង​ដោយសារតែ ការ​បរិភោគ​អាហារ​ដែល​មិន​មាន​ជាតិ​ស​សៃ ឬ​មិន​រលាយ​បានល្អ ហើយ​បន្ទាប់​មក​វា​ក៏​បាន​ប្រមូលផ្តុំ​ជា​ដុំ​មួយ​នៅក្នុង​ពោះ ដែល​ត្រូវបាន​គេ​ហៅថា bezoar ។ ប្រភេទ​ដុំ bezoar ដែល​កើតមាន​ចំពោះ​ក្មេងៗ ភាគច្រើន​គឺជា​ប្រភេទ​ដុំ​សក់​ជាប់​នៅក្នុង​ក្រពះ​ពោះវៀន ដែល​ត្រូវបាន​គេ​ហៅថា trichobezoar ហើយ​វា​អាច​លាតសន្ធឹង​ពី​ក្នុង​ក្រពះ ទៅដល់​ពោះវៀនតូច ឬ​ផ្នែក​ខាងក្រោម​ទៀត​។​

​យោង​តាម​វិទ្យាស្ថាន​ជាតិ​ផ្នែក​សុខភាព បានបញ្ជាក់​ថា​ស្ថានភាព​នៃ​ការកកើត​ដុំ​សក់​នេះ គឺ​កើតឡើង​ដោយសារតែ​ការ​លេប​សក់​ក្បាល​, សក់​តុក្កតា ឬ​ពី​ក្រាស់​សិតសក់​។ នៅក្នុង​ករណី​ខាងលើ​នេះ ក្មេងស្រី​ម្នាក់​នេះ​បាន​លេប​សក់​ក្បាល​របស់​ខ្លួនឯង ហើយ​បាន​បង្កើតបានជា​ដុំ​មួយ​ប្រវែង​ជិត​ដល់​ទៅ​៣៣​សង់ទីម៉ែត្រ ដែល​លាតសន្ធឹង​នៅក្នុង​ក្រពះ និង​បន្ត​រហូត​ដល់​៣៥ សង់ទីម៉ែត្រ​ទៅក្នុង​ពោះវៀន​របស់​នាង​។​

​ឳ​ពុក​ម្តាយ​របស់​នាង​បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​មជ្ឈមណ្ឌល​អឺរ៉ុប​ថា ពួកគេ​បាន​សម្គាល់​ឃើញ​កូនស្រី​របស់​ខ្លួន​តែង​ទំពារ​សក់​របស់​នាង តែ​ពួកគេ​មិន​បាន​គិតថា​វា​ជា​ទម្លាប់​ដែល​មាន​គ្រោះថ្នាក់​យ៉ាង​នេះ​នោះ​ទេ រហូតដល់​ពេល​ដែល​ពួកគេ​ត្រូវ​នាំ​នាង​ទៅ​ជួប​នឹង​គ្រូពេទ្យ ដោយសារតែ​នាង​ឈឺពោះ​ខ្លាំង មិន​ឃ្លានបាយ និង​មិន​អាច​ផឹក​បាន​សូម្បីតែ​ទឹក​។ វេជ្ជបណ្ឌិត​បាន​ធ្វើការ​វះកាត់​យក​ដុំ​សក់​នេះ​ចេញ ហើយ​សង្ឈឹម​នាង​នឹង​បាន​ជាសះស្បើយ ហើយ​បរិភោគ​អាហារ​បាន​ដូច​ធម្មតា​វិញ ៕

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play