អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

​មុំា​ម៉ី​អាយុ ៧០០​ឆ្នាំ​ត្រូវបាន​រកឃើញ​ជម្រៅ​២​ម៉ែត្រ​ពី​ក្រោម​ដី​

​ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង ថា​ន​ហ្ស៊ូ (Tanzou) ខេត្ត​ជាំ​ង​ស៊ូ ( Jiangsu) ប្រទេស​ចិន បាន​ភ្ញាក់ផ្អើល​ជាខ្លាំង​បន្ទាប់ពី​ក្រុមការងារ​សំណង់​ផ្លូវថ្នល់​រកឃើញ ប្រអប់​ដ៏​អាថ៌កំបាំង​មួយ​នៅ​ក្រោម​ដី ខណៈពេល​ពួកគេ​កំពង់​ជីកដី​ដើម្បី​ធ្វើ​ខ្នល់​។​

​ពួកគេ​បាន​អះអាងថា ប្រអប់​នេះ​ត្រូវបាន​រក​ឃើញ​ក្នុង​ជម្រៅ​២​ម៉ែត្រ​ពី​ផ្ទៃដី​។ ហើយ​អ្វី​ដែល​កាន់តែ​ធ្វើអោយ​ពួកគេ​រឹតតែ​ភ្ញាក់ផ្អើល​នោះ​គឺ វា​គឺជា​ប្រអប់​ឈើ​ពី​បុរាណ ដែល​ជា​កា្តរ​មឈូស មាន​ដាក់​រូប​សាកសព (​មុំ​ាំ​មី​) អាយុ​៧០០​ឆ្នាំ តែ​ស្ថិតក្នុង​ស្ថានភាព​ល្អ​បំផុត​។​

អ្នក​បុរាណវិទ្យា​ជនជាតិ​ចិន​ជឿថា នេះ​គឺជា​សាកសព​របស់​ស្ត្រី​ក្នុង​គ្រួសារ​អភិជន​មួយ ក្នុងអំឡុងពេល​នៃ​រាជវង្ស​ម៉ី​ង ។​ស្ថានភាព​នៃ​មុំ​ាំ​ម៉ី​នេះ​គឺ​នៅ​ល្អ​ទាំងស្រុង ពោល​គឺ​តាំងពី​ក្បាល​ដល់​ចុងជើង​គឺ​នៅ​ល្អឥតខ្ចោះ​។ ពួក​គេ​ជឿ​ថា សារធាតុ​ម្យ៉ាង​ដែលជា​ទឹក​ពណ៌​ត្នោត​នៅ​ក្នុង​មឈូស​នេះ គឺជា​មូលហេតុ​ដែល​អាច​ជួយ​រក្សា​អោយ​មុំ​ាំ​ម៉ី​មួយ​នេះ​ស្ថិតនៅ​ក្នុង​សណ្ឋាន​ដ៏​ល្អ​បែបនេះ​បាន ៕

ប្រែសម្រួល៖ ម៉ុត ម៉ារ៉ាណែត

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play