អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

​ជំងឺ​ចម្លែក Stone Man Syndrome!

​នេះ​គឺជា​ប្រភេទ​ជំងឺ​ចម្លែក​ម្យ៉ាង ដែល​ត្រូវបាន​គេ​ហៅ​ឈ្មោះ​ក្នុង​ភាសា​បច្ចេកទេស​ថា Fibrodysplasia Ossificans Progressiva ឬ បុរស​ថ្ម ( Stone Man Syndrome) ។ វា​គឺជា​ជំងឺ​មួយ ដែល​កើតឡើង​យ៉ាង​កម្រ​បំផុត គឺ​ត្រឹមតែ​១​នាក់​ក្នុងចំណោម​មនុស្ស ២​លាន​នាក់ ហើយ​វា​បង្ក​អោយ​មាន​ភាពឈឺចាប់​ជាខ្លាំង ដែល​បណ្តាល​មកពី​ភាពមិនប្រក្រតី​នៃ​ដងខ្លួន បើទោះជា​អ្នកជំងឺ ធ្វើការ​កម្រើកខ្លួន​ធម្មតា​ក៏ដោយ​។

​នេះ​គឺជា​ស្ថានភាព​វេជ្ជសាស្ត្រ​របស់​ហ្សែ​ន ដែល​កើតឡើង​ដោយសារតែ​ការ​កើត​នៃ​ឆ្អឹង នៅក្នុង​ស​សៃ tendon ,​សាច់ដុំ ,​ស​សៃ​ចំណង និង​ជាលិកា​សន្ធាន​ដទៃទៀត​។ លើសពីនេះ​ទៀត វា​បានធ្វើអោយ​សន្លាក់​ទាំងអស់​ជាប់ជំពាក់​គ្នា ដែល​មិន​អាច​អោយ​អ្នកជំងឺ​ធ្វើ​ចលនា​បាន​។​

នេះ​គឺជា​ស្ថានភាព​ជំងឺ​មួយ ដែល​មិន​អាច​ព្យាបាល​បាន ដោយ​យើង​មិន​មាន​ការវះកាត់​ណាមួយ ឬ​ការ​ផ្តល់​ឱសថ​ដែល​អាច​អោយ​ស្ថានភាព​ជំងឺ​នេះ​ជា​សះស្បើយ​បានឡើយ​៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play