អស្ចារ្យ ចម្លែក ជឿ ឬមិនជឿ

ស្ថានភាព​ជំងឺ​ស្បែក​ដ៏​កម្រ​ដែល​ធ្វើឲ្យ​កុមារ​ទាំង​ពីរ​មើល​ទៅ​ចាស់​មុន​អាយុ​

​កុមារី​ម្នាក់​អាយុ ៧​ឆ្នាំ​ដែល​មានឈ្មោះ​ថា Anjali Kumari និង​ប្អូនប្រុស​របស់​នាង​ឈ្មោះ Keshav Kumar អាយុ ១៨​ខែ បាន​កើតមាន​នូវ​ប្រភេទ​ជំងឺ​សើរ​ស្បែក​ចម្លែក​ម្យ៉ាង ដែល​ធ្វើឲ្យ​ពួកគេ​មើល ទៅ​ចាស់​មុន​អាយុ​។ អ្នក​នឹង​មាន​ការភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​ដែល​ឃើញ​នូវ​រូបរាង​ដ៏​ចាស់ ជាង​អាយុ​ពិត​របស់​ពួកគេ ។ ពួកគេ​ទាំង​ពីរ​នាក់​បងប្អូន​នេះ គឺ​មាន​នូវ​ស្ថានភាព​ស្បែក​ជ្រាវ​ជ្រួញ​ជាខ្លាំង ហើយ​ទន្ទឹមនឹងនេះ ពួកគេ​ក៏​មាន​ការឈឺចាប់​នៅតាម​សន្លាក់ និង​ហើម​មុខ​ផង​ដែរ​។ នេះ​ជា​ជំងឺ​ម្យ៉ាង ដែល​ធ្វើឲ្យ​ពួកគេ​មើល​ទៅ​ចាស់មុន​អាយុ​។ ទន្ទឹមនឹងនេះ ពួកគេ​ទាំង​ពីរ​ក៏មាន នូវ​ជំងឺ​ម្យ៉ាង​ទៀត​ដែល​ហៅថា Cutis Laxa ដែល​នេះ​គឺជា​ស្ថានភាព​មិន​ប្រក្រតី​នៃ​ជាលិកា​សន្ធាន ។​

​កុមារី​ម្នាក់​នេះ បាន​ត្អូញត្អែរ​នូវ​ទុក្ខលំបាក​របស់​នាង​ថា នាង​មាន​មុខ​ហើម ខុស​ពី​មនុស្ស​ដទៃ​។ មនុស្ស​រាល់គ្នា​តែង​សម្លឹង​មក​ខ្ញុំ ដោយ​មិន​ដាក់​ភ្នែក​និង​ហៅ ពួក​ខ្ញុំ​នូវមាន​ពាក្យ​មិន​ល្អ​ថា លោកយាយ​, សត្វ​ស្វា ឬ​សត្វ​ចម្លែក​ដែល​នេះ​គឺ​ពិតជា​ធ្វើឲ្យ​ខ្ញុំ​ពិបាកចិត្ត​ជាខ្លាំង ។ នាង​បាន​និយាយទៀតថា នាង​ពិតជា​ចង់​មើល​ទៅ​ដូច​ជា​ក្មេង​ដទៃ​ទៀត​ណាស់ ហើយ​ចង់ឲ្យ​មនុស្ស​ដទៃ​ទៀត​សម្លឹង​មក​ខ្ញុំ​ដូចជា​មនុស្ស​ធម្មតា​។​

​ឳ​ពុក​ម្តាយ​របស់​ពួកគេ មាន​ការលំបាក​ចិត្តខ្លាំង​ណាស់ ដោយ​ពួកគាត់​មាន​ជីវភាព​ក្រីក្រ និង​មិន​មាន​លទ្ធភាព​ក្នុងការ​ចំណាយ​លុយ​លើ​ការព្យាបាល និង​ទៅឲ្យ​ពេទ្យ​ពិនិត្យ​ជា​ទៀងទាត់​បាន​ឡើយ ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

ព័ត៌មានផ្សេងៗទៀត

Free Download

App Store Google play