បើសិនជាគ្រូពេទ្យរកឃើញថា ជំងឺរបស់អ្នកទំនងជាបង្កឡើងដោយការបង្ករោគដោយបាក់តេរី គាត់នឹងចេញថ្នាំឲ្យប្រើប្រាស់ហើយ។ ថ្នាំផ្សះគឺជាថ្នាំមួយប្រភេទដែលប្រើដើម្បីព្យាបាលការបង្ករោគដោយបាក់តេរី។ ខណៈពេលដែលប្រសិទ្ធភាពដ៏ខ្ពស់នៃការប្រើថ្នាំនេះលើការគ្រប់គ្រងជំងឺនេះ ប៉ុន្តែវាក៏អាចបង្កជាផលរំខានមួយចំនួនផងដែរ ហើយក្នុងនោះមានផលរំខានមួយចំនួនកើតឡើងញឹកញាប់បំផុត ខណៈពេលដែលខ្លះទៀតធ្ងន់ធ្ងរផងក៏មានដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ថ្នាំផ្សះភាគច្រើនងាយនឹងផ្តល់ផលរំខានរបស់វាមួយចំនួនណាស់ ហើយវាក៏កើតឡើងញឹកញាប់ផងដែរ។ រឿងមួយចំនួនដែលអ្នកអាចនឹងជួបប្រទះក្រោយពីប្រើថ្នាំផ្សះរួចអាចមានដូចជា៖
ចង្កោ
ថ្នាំផ្សះអាចធ្វើឲ្យរលាកដល់ក្រពះ ហើយវាក៏ជាហេតុផលមួយដែលមនុស្សយើងដឹងថាជាដើមហេតុនាំឲ្យចង្អោដែរ។ អ្នកខ្លះទៀតអាចទៅជាក្អួតថែមទៀតក្រោយពីលេបថ្នាំផ្សះរួច។ ចូរសួរគ្រូពេទ្យអំពីរបៀបនៃការប្រើថ្នាំផ្សះផង។ ថ្នាំខ្លះមានប្រសិទ្ធភាពកាន់តែល្អនៅពេលលេបជាមួយអាហារ ខណៈពេលថ្នាំផ្សេងទៀតមានប្រសិទ្ធភាពកាន់តែខ្លាំងនៅពេលលេបពេលពោះទទេ។
រាករូសតិចតួច
ប្រហែលជាអ្នកដឹងហើយថា ក្នុងពោះវៀនមនុស្សយើងមានទាំងបាក់តេរីល្អៗ និងអាក្រក់។ ជាអកុសល្យ ថ្នាំផ្សះមិនអាចប្រាប់យើងបានអំពីភាពខុសគ្នានៃបាក់តេរីទាំងពីរនេះឡើយ ដូច្នេះវាអាចនឹងរងការស្លាប់នៅពេលដែលយើងប្រើថ្នាំផ្សះ។ ក្រោយមកវាអាចនឹងធ្វើឲ្យលាមកទៅជាទន់ខ្លាំង ឬឈានដល់រាកតិចតួចបាន។
ការបង្ករោគដោយមេរោគផ្សិត
បើសិនជាអ្នកជាមនុស្សស្រី ហើយលេបថ្នាំផ្សះទៀត វាតែងតែអាចទៅរួចហើយក្នុងការមានការបង្ករោគផ្សិតនៅទ្វារមាសដែលបង្កឡើដោយមេរោគផ្សិត Candida Albicans។ រឿងនេះដោយសារតែថ្នាំផ្សះទៅសម្លាប់បាក់តេរីល្អក្នុងទ្វារមាសស្រ្តី។
ដំបៅក្នុងមាត់
ដោយសារតែអ្នកជាមនុស្សប្រុសមិនមែនមានន័យថា អ្នកនឹងមិនអាចមានការបង្ករោគមេរោគផ្សិតពេលលេបថ្នាំផ្សះឡើយ។ តើអ្នកមានដឹងទេថា វាគឺជារឿងមួយដែលអាចបង្កបញ្ហានៅក្នុងមាត់អ្នកបានដែរ។ អ្នកអាចនឹងមានដំបៅនៅក្នុងមាត់ដែលមានការឈឺចាប់ខ្លាំង។ រឿងនេះភាគច្រើនបង្កឡើងដោយថ្នាំផ្សះប្រភេទ Amoxicillin។
ធ្មេញប្រែពណ៌
ក្រៅពីជាលិកាទន់ៗក្នុងមាត់ ធ្មេញអ្នកក៏អាចរងការប៉ះពាល់ដោយសារតែប្រើថ្នាំផ្សះដែរ គឺធ្មេញដែលធ្លាប់តែមានពណ៌សស្អាតទៅជាពណ៌ផ្សេងវិញ។ រឿងនេះភាគច្រើនបង្កឡើងដោយថ្នាំប្រភេទ Tetracycline តែម្តង ប៉ុន្តែបញ្ហានេះអាចឲ្យពេទ្យធ្មេញជួយបាន។ ប៉ុន្តែបើសិនជាអ្នកឲ្យក្មេងអាយុក្រោម ៨ឆ្នាំប្រើថ្នាំនេះ ការប្រែពណ៌ធ្មេញទៅជាលឿងនឹងកើតឡើងជាប់រហូតហើយ។
ខ្លាចពន្លឺ
នេះគឺជាផលរំខានមួយផ្សេងទៀតដែលកើតឡើងញឹកញាប់បំផុតមួយនៃការប្រើថ្នាំប្រភេទ Tetracycline ជាងធ្វើឲ្យធ្មេញប្រែពណ៌ទៅទៀត។ នៅពេលដែលមានអាការៈខ្លាចពន្លឺ គ្រាន់តែពន្លឺតិចតួចក៏អាចធ្វើឲ្យអ្នកខ្លាចខ្លាំងខុសធម្មតាដែរ។ ក្រៅពីនេះ ស្បែកក៏ងាយនឹងរកការរលាកដោយសារតែពន្លឺព្រះអាទិត្យដែរ។ ដើម្បីសុវត្ថិភាព ចូរពាក់វ៉ែនតាការពារកម្តៅព្រះអាទិត្យ និងមួក ព្រមទាំងលាបឡេការពារកម្តៅព្រះអាទិត្យផង។
ចូរចាំថា មិនត្រូវឈប់ប្រើថ្នាំផ្សះដោយសារតែអ្នកមិនមានផលរំខានឡើយ។ អ្វីដែលអ្នកត្រូវធ្វើគឺប្រាប់គ្រូពេទ្យឲ្យដឹងអំពីរឿងនេះ។ ហើយបើសិនជាអ្នកមានរោគសញ្ញាធ្ងន់ធ្ងរដូចជា ឈឺពោះខ្លាំង ពិបាកដកដង្ហើម និងឡើងកន្ទួលរមាស់ ចូរទាក់ទងនឹងគ្រូពេទ្យជាបន្ទាន់៕