សំណួរ ៖ តើការប្រេះ ឬពងបែកមាត់ អាចបង្ករគ្រោះថ្នាក់ដល់ទារកដែលកំពុងលូតលាស់ដែរឬទេ?
អ្នកស្រី Susan Grant អ្នកឯកទេសខាងរោគស្ត្រីនៅទីក្រុងញូវយ៉កបាននិយាយថា ការប្រេះ ឬពងបែកមាត់ គឺជាសំពាធនៃជំងឺ ដែលមានន័យថាវាឆ្លងខ្លាំង ហើយអាចកើតឡើងម្តងហើយម្តងទៀត។ ពួកវាអាចលេចឡើងនៅពេលណាក៏បាន ជាពិសេសពេលដែលរាងកាយរបស់អ្នកស្ថិតក្នុងភាពតានតឹង ឬឆ្លងកាត់ការប្រែប្រួលអ័រម៉ូន ដែលធ្វើឲ្យការផ្ទៃពោះ ជាពេលវេលាសំខាន់សម្រាប់ការផ្ទុះឡើងនៃជំងឺ។
អ្នកអាចមានអារម្មណ៍ (ប៉ុន្តែមិនមើលឃើញ) ការឡើងកម្តៅ ឬឈឺស្កៀបៗនៅលើបបូរមាត់របស់អ្នក ដែលបង្ហាញថាការផ្ទុះឡើងនៃជំងឺអាចនឹងកើតឡើង។ ប៉ុន្តែ ដោយសារតែវាជាការឆ្លងមេរោគក្នុងតំបន់ ដូច្នេះវាមិនមានអ្វីដែលត្រូវព្រួយបារម្ភ និងគ្មានវិធីសម្រាប់វីរុស Herpes ដើម្បីឆ្លងកាត់សុកការពារ ទៅនឹងប៉ះពាល់ទារកដែលកំពុងលូតលាស់របស់អ្នកនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើវាកើតមាន ក្រោយពេលសម្រាលកូនរួច ចូរកុំថើបកូនរបស់អ្នក ហើយកុំប៉ះកន្លែងរបួសដោយមិនលាងដៃភ្លាមៗ ជាមួយសាប៊ូឲ្យសោះ។
អ្នកកាន់តែងាយនឹងឆ្លងខ្លាំងបំផុត នៅពេលដែលពងនោះបែក ឬឡើងពណ៌ក្រហម។ អ្នកអាចកាត់បន្ថយរយៈពេលនៃការផ្ទុះឡើង ជាមួយនឹងថ្នាំបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជា និងថ្នាំប្រឆាំងនឹងមេរោគ៕