ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីសាស្ត្រក្នុងការធ្វើឲ្យអ្នកអាចក្លាយជាស្តេចស្រីក្នុងគ្រួសារថ្មីរបស់អ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅចំពោះមុខស្វាមី អ្នកមិនគួរធ្វើជាខ្លានោះទេ ព្រោះក្នុងជីវិតអាពាហ៍ពិពាហ៍ គឺអាចកើតបញ្ហាស្មុគស្មាញច្រើន។ បើអ្នកកាចពេក នឹងធ្វើឲ្យប្តីអ្នកអាចរត់ចោលអ្នកបាន។ ដូចនេះ អ្នកគួរតែធ្វើជាភរិយាដែលទន់ភ្លន់ ទើបអាចធ្វើឲ្យស្វាមីស្រឡាញ់ ហើយទោះបីជាអ្នកឲ្យគេធ្វើអ្វី ក៏គេធ្វើបានដែរ។
- ក្នុងជីវិតអាពាហ៍ពិពាហ៍ អ្នកមិនគួរតែងតែទម្លាក់កំហុសគ្រប់យ៉ាងទៅលើស្វាមីអ្នកឡើយ ព្រោះក្រោយពេលដែលអ្នករៀបការរួច មានន័យថា អ្នកជិះទូកតែមួយហើយ។ ដូចនេះ អ្នកគួរតែរួមសុខទុក្ខនឹងគ្នា ទើបអាចរក្សាមនោសញ្ចេតនាអ្នកទាំងពីរបានល្អ។ អ្នកនឹងអាចទទួលបានការស្រឡាញ់កាន់តែខ្លាំងពីប្តីអ្នក។
- ប្រសិនជាអ្នកចង់ក្លាយជាស្តេចស្រីក្នុងជីវិតអាពាហ៍ពិពាហ៍ អ្នកគួរតែធ្វើជាប្រពន្ធដែលឯករាជ្យ ដោយមិនគួរពឹងលើប្តីដើម្បីចិញ្ចឹមឡើយ ព្រោះអាចធ្វើឲ្យគេជាន់អ្នកបាន។ ដូចនេះ បើអ្នកមានចំណូលដែលជារបស់ខ្លួន ដើម្បីជួយផ្គត់ផ្គង់គ្រួសារ នោះស្វាមីអ្នកនឹងសប្បាយចិត្តខ្លាំង ព្រោះគេមិនសូវខ្វាយខ្វល់ខ្លាំងចំពោះបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារឡើយ។
- នៅពេលដែលមានបញ្ហាកើតឡើង អ្នកគួរតែចេះអធ្យាស្រ័យឲ្យស្វាមី ដោយគួរតែចេះអត់ធ្មត់។ ប្រពន្ធដែលល្អ គឺនៅពេលដែលប្តីជួបនឹងបញ្ហាលំបាក គេនឹងផ្តល់ការបារម្ភ ដោយមិនចាំតែបន្ទោសស្វាមីរបស់ខ្លួនឡើយ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំង៤នេះ ដើម្បីរស់នៅបានយ៉ាងមានសុភមង្គល៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)