៦ ទៅ ៨ ខែ
កូនរបស់អ្នកនៅតែត្រូវការទឹកដោះម្តាយ ឬម្សៅទឹកដោះគោ ប៉ុន្តែ ឥឡូវនេះ គេក៏អាចចាប់ផ្តើមញ៉ាំហូបអាហាររឹងតូចៗបន្ថែមទៀត។ គេអាចចាប់ផ្តើមអនុវត្តជំនាញផឹក និងការសម្របសម្រួលដោយដៃទៅម្ខាង – ដោយគ្មានការកំពប់ ឬធ្លាក់ឡើយ។
៨ ទៅ ១០ ខែ
វាជាពេលវេលាសម្រាប់ការញ៉ាំអាហារដោយប្រើម្រាមដៃ! គេអាចប្រើម្រាមដៃរបស់គាត់ ដើម្បីយកអាហារតូចៗដាក់ចូលមាត់។ គេទទួលបានល្អប្រសើរជាងមុន ក្នុងការបរិភោគអាហារដែលផ្តល់ជូននៅលើស្លាបព្រាមួយ។
សមត្ថភាពផឹក និងទំពារមានភាពប្រសើរឡើង។ ប្រសិនបើកូនរបស់អ្នកអាចអង្គុយដោយខ្លួនឯងក្នុងរយៈពេលយូរ គេអាចចូលរួមជាមួយអ្នកនៅតុញ៉ាំបាយ (លើកៅអីសុវត្ថិភាពកុមារ)។
១០ ទៅ ១២ ខែ
គេអាចកាន់ពែង និងស្លាបព្រា ហើយចាប់ផ្តើមញ៉ាំខ្លួនឯង។ គេអាចប្រើបបូរមាត់របស់គេ ដើម្បីទទួលបានម្ហូបអាហារលើស្លាបព្រា។ គេគ្រប់គ្រងអាហារគេដោយប្រើម្រាមដៃយ៉ាងងាយស្រួល។ គេអាចទទួលទានអាហារជាច្រើនប្រភេទខុសៗគ្នា។
គេក៏អាចចង្អុលបង្ហាញ ឬទៅរកម្ហូបនៅពេលដែលគេចង់ញ៉ាំ ឬឃ្លាន។
ពី ១២ ទៅ ១៨ ខែ
គេអាចប្រើស្លាបព្រាដោយខ្លួនឯង (ទោះជាមិនតែងតែល្អក៏ដោយ) ។ គេអាចផឹកទឹកពីកែវបានហើយ។ គេអាចបិទមាត់ គ្រវីក្បាល ឬប្រើសញ្ញាផ្សេងទៀត ដើម្បីឲ្យអ្នកដឹងថាគាត់ឆ្អែតហើយ។
ពី ១៨ ទៅ ២៤ ខែ
គេអាចធ្វើឲ្យមានការរញ៉េរញ៉ៃតិចតួចនៅពេលបរិភោគ។ ការប្រើស្លាបព្រា និងដៃ កាន់តែប្រសើរឡើង។
ពី ២៤ ទៅ ៣៦ ខែ
គេអាចញ៉ាំដោយខ្លួនគាត់ ឬក៏លេងអាហារនោះទៀតផង។ គេត្រៀមខ្លួនរួចរាល់ក្នុងការញ៉ាំអ្វីគ្រប់យ៉ាង ហើយចូលចិត្តជ្រើសរើសអ្វីដែលគេចង់៕