ប្រសិនជាសង្សារអ្នកមានចំណុចទាំងឡាយខាងក្រោមនេះ នោះមានន័យថា គេស្រឡាញ់អ្នកខ្លាំងជាទីបំផុត។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលគេស្រឡាញ់អ្នកខ្លាំង គេនឹងយកចិត្តទុកដាក់ចំពោះរបស់អ្នកជាងរបស់គេ មានន័យថា នៅពេលដែលអ្នកជ្រើសរើសសម្លៀកបំពាក់ គេនឹងជួយរើសអ្នក ដោយមិនអង្គុយលេងតែទូរស័ព្ទ ហើយទុកឲ្យអ្នករើសតែម្នាក់ឯងនោះទេ។
2. នៅពេលដែលគេហ៊ានបញ្ចេញប្រាប់អ្នកដទៃថាអ្នកទាំងពីរស្រឡាញ់គ្នា ជាសង្សារគ្នា នោះគេស្រឡាញ់អ្នកណាស់។ ផ្ទុយទៅវិញ បើគេតែងតែលាក់ នោះគេគ្រាន់តែចង់ទុកអ្នកជារបស់លេងតែប៉ុណ្ណោះ។
3. នៅពេលដែលគេតែងតែកំដរអ្នកគ្រប់ពេល ដោយកំដរអ្នកធ្វើរឿងដែលអ្នកចង់ ហើយតែងតែទុករឿងគេចោល នោះគេជាបុរសដែលទុកអ្នកសំខាន់ក្នុងចិត្តរបស់គេហើយ។
4. នៅពេលដែលអ្នកធ្វើខុស ហើយគេលួងអ្នកមុននឹងបន្ទោសអ្នក នោះគេស្រឡាញ់អ្នកណាស់ ព្រោះគេខ្លាចធ្វើឲ្យអ្នកកាន់តែមិនសប្បាយចិត្តនៅពេលដែលគេស្តីឲ្យអ្នកមុន។
5. នៅពេលដែលគេទុកអ្នកសំខាន់ នោះគេនឹងរៀបរាប់ប្រាប់អ្នកពីរឿងទាំងឡាយដែលកើតឡើងក្នុងផ្ទះគេ ព្រោះគេបានទុកអ្នកជាសមាជិកមួយផ្នែកក្នុងផ្ទះនោះហើយ។
នៅពេលដែលគេមានចិត្តលើអ្នកខ្លាំង នោះគេនឹងមិនធ្វើរឿងដែលប៉ះពាល់ដល់សុខភាពគេ និងអ្នកឡើយ ដោយគេនឹងមិនជក់នារី និងញ៉ាំស្រាទៀតទេ ព្រោះគេខ្លាចបាត់បង់អ្នក។ ដូចនេះ បើគេមានចំណុចទាំង៦ខាងលើនេះ នោះមានន័យថាអ្នកពិតជាមានសារៈសំខាន់ចំពោះគេណាស់៕