តើអ្នកដឹងទេថា ដើម្បីទទួលបានការគេងលក់ស្រួល ក៏ទាមទារការគិត និងការរៀបចំខ្លះដែរ?
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មូលនិធិគេងជាតិសហរដ្ឋអាមេរិកបានផ្តល់ជូននូវយោបល់ទាំងនេះ ដើម្បីអ្នកគេងលក់បានស្រួល និងស្កប់ស្កល់ ៖
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ចូលគេងក្នុងពេលតែមួយរាល់យប់ សូម្បីតែនៅចុងសប្តាហ៍
- បង្កើតពេលវេលាសម្រាកបន្ធូរអារម្មណ៍នៅលើគ្រែសម្រាកកាយ
- ជៀសវាងការគេងថ្ងៃត្រង់ច្រើនពេក
- ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ
- រក្សាសីតុណ្ហភាពគេងឲ្យត្រជាក់ល្មម
- ទិញពូក និងខ្នើយដែលមានផាសុកភាព
- ប្រើពន្លឺភ្លឺតិចៗ ដើម្បីជួយគ្រប់គ្រងចង្វាក់រាងកាយរបស់អ្នក
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជៀសវាងការញ៉ាំស្រា និងបារីមុនចូលគេង
- កុំបរិភោគអាហារច្រើនពេកនៅពេលល្ងាច
- ប្រសិនបើអ្នកមិនអាចគេងលក់ទេ សូមប្តូរបន្ទប់ ហើយធ្វើអ្វីមួយដើម្បីបន្ធូរអារម្មណ៍រហូតដល់អ្នកអស់កម្លាំង។
ប្រសិនបើអ្នកនៅតែគេងមិនលក់ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកដំណោះស្រាយផ្សេងទៀត៕