ប្រសិនជាអ្នកចង់ឲ្យបុរសមិនងាយបំភ្លេចអ្នក វិធីខាងក្រោមនេះអាចជួយអ្នកបាន។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែជឿជាក់គេ ទុកពេលដែលជារបស់គេ ដោយមិនគួរសង្ស័យគេ ហើយតាមគេជាប់រហូតនោះទេ។ នៅពេលដែលអ្នកផ្តល់ពេលសម្រាប់គេ នោះគេនឹងមិនងាយក្បត់អ្នកឡើយ ថែមទាំងអាចធ្វើឲ្យគេស្រឡាញ់អ្នកខ្លាំងទៀតផង។
2. នៅមុខបុរសដែលអ្នកស្រឡាញ់ អ្នកគួរតែធ្វើចរិតទន់ភ្លន់ ចេះយកចិត្តទុកដាក់ និងចិត្តស្ងប់ មិនងាយឆេវឆាវ។ ការធ្វើបែបនេះ នឹងអាចទាក់ទាញបានចិត្តបុរសម្នាក់នោះឲ្យនៅជាប់ជិតអ្នកជានិច្ច មិនងាយបែកចិត្តឡើយ។
3. បុរសអាចនឹងបំភ្លេចស្នាមញញឹមរបស់អ្នក ប៉ុន្តែគេនឹងមិនងាយបំភ្លេចទឹកភ្នែកអ្នកឡើយ។ នៅពេលដែលគេឃើញអ្នកយំដើម្បីគេ នោះគេនឹងអាចរំភើបចិត្តជាខ្លាំង ដោយមិនងាយដើរចេញពីអ្នកឡើយ។ ដូចនេះ អ្នកអាចធ្វើរឿងខ្លះ ដើម្បីឲ្យគេរំភើបចិត្ត។
4. អ្នកមិនគួរបញ្ចេញក្តីស្រឡាញ់របស់អ្នកឲ្យគេដឹងអស់ទេ ដោយលាក់ទុកខ្លះ ទើបអាចធ្វើឲ្យគេចេះថែរក្សាអ្នកបានល្អ មិនងាយបោះបង់អ្នកចោល។
5. នារីដែលមិនចេះនិយាយដើមអ្នកដទៃ ជាមនុស្សស្រីដែលបុរសស្រឡាញ់ខ្លាំងណាស់។ ដូចនេះ អ្នកមិនគួរនិយាយដើមនរណាម្នាក់នៅចំពោះមុខបុរសដែលអ្នកស្រឡាញ់ឡើយ ទើបអាចធ្វើឲ្យគេអាចនៅជិតអ្នកយូរ មិនងាយចាកចេញពីអ្នក៕