ប្រសិនជាអ្នកចង់មានស្បែកដែលស ហើយស្អាត ទឹកដោះគោគឺជាជំរើសដំបូងដែលអ្នកគួរតែប្រើ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីងាយៗក្នុងការប្រើទឹកដោះគោធ្វើឲ្យអ្នកស។ តើមានរបៀបណាខ្លះទៅ?
ដំបូងអ្នកអាចរៀបចំទឹកដោះគោស្រស់ចំនួនមួយកែវតូចបាន បន្ទាប់មកអ្នកត្រូវលុបមុខឲ្យស្អាត រួចចំហុយមុខអ្នកដើម្បីឲ្យរន្ធញើសបើក បន្ទាប់មកទៀតអ្នកអាចប្រើសំលីដែលមានលក្ខណៈជាបន្ទះជ្រលក់ទឹកដោះគោនោះ រួចយកមកស្អំលើមុខចំនួន១៥នាទីទើបលាងទឹកចេញ នោះក្រោយពេលដែលអ្នកប្រើច្រើនដងរួច វានឹងធ្វើឲ្យស្បែកអ្នកសម៉ត់រលោងជាមិនខានឡើយ។
បញ្ជាក់ ៖ ចំពោះអ្នកដែលមានស្បែកឆាប់ប្រតិកម្មគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនមុននឹងប្រើដើម្បីសុវត្ថភាពនៃស្បែកអ្នក៕