មនុស្សយើងភាគច្រើនជ្រើសរើសការញ៉ាំកាហ្វេជាទម្លាប់ភេសជ្ជៈរាល់ព្រឹក។ វាអាចចាត់ទុកថាជាភេសជ្ជៈដែលជួយបង្កើនថាមពលក្នុងខ្លួនដោយសារតែវាផ្ទុកទៅដោយជាតិកាហ្វេអ៊ីន។ ត្រឹមកាហ្វេមួយពែមានជាតិកាហ្វេអ៊ីនពី ៨០ ទៅ ១៨៥មីលីក្រាមទៅហើយ។ ក្រៅពីមានរសជាតិឆ្ងាញ់ តើអ្នកមានដឹងថា វានឹងបផ្តល់ប្រយោជន៍អ្វីខ្លះទៅសម្រាប់អ្នកទទួលទាន?
ពង្រឹងដល់ការចងចាំ
ជាតិកាហ្វេអ៊ីន និងអង់ទីអុកស៊ីដង់ដែលមានក្នុងកាហ្វេត្រូវបានគេរកឃើញថា ជួយបង្កើនការចងចាំរបស់មនុស្សយើង។ នេះហើយគឺជាហេតុផលដែលវាកាន់ទែផ្តល់ភាពងាយស្រួលដល់អ្នកលើការផ្តោតសំខាន់ការងារក្នុងដៃ ឬទាញការចងចាំបានច្រើននៅពេលអ្នកផឹកកាហ្វេ។
ការពារថ្លើមពីជំងឺ
កាហ្វេមានអង់ទីអុកស៊ីដង់ច្រើនដែលវាមាននាទីបញ្ចេញចោលនូវរ៉ាឌីកាលសេរីដែលកំពុងតែបំផ្លាញរាងកាយ។ អ្វីដែលមានច្រើនទៀតគឺថា វាត្រូវបានគេសម្គាល់ថា ការញ៉ាំកាហ្វេក៏អាចជួយបង្ការជំងឺមហារីកមួយចំនួនកុំឲ្យកើតឡើងដែរ។ មានន័យថា អ្នកកំពុងតែបន្ថយការប្រឈមនឹងជំងឺមហារីកកុំឲ្យកើតឡើងហើយ។
បង្កើនការរំលាយជាតិខ្លាញ់
តើអ្នកនឹងទទួលបានអ្វីទៀតទៅពីការញ៉ាំកាហ្វេ? មែនហើយ វាអាចជួយបង្កើនការរំលាយជាតិខ្លាញ់ក្នុងខ្លួន មានន័យថាអ្នកនឹងអាចសម្រកទម្ងន់បានយ៉ាងល្អ។ ប៉ុន្តែត្រូវចាំថា ចូរញ៉ាំកាហ្វេក្នុងកម្រិតមួយកុំឲ្យច្រើនពេក ព្រោះជាតិកាហ្វេអ៊ីនក៏មានផលរំខានរបស់វាដែរ។ យកល្អ អ្នកគួរតែញ៉ាំជាតិកាហ្វេអ៊ីនក្នុងកម្រិត ៣០០មីលីក្រាមសម្រាប់ស្រ្តី និងបុរសអាចបាន ៤០០មីលីក្រាម៕