ការប្រើប្រាស់ថ្នាំផ្សះច្រើនជ្រុល និងប្រើមិនបានត្រឹមត្រូវគឺជាហេតុផលមួយដែលនាំឲ្យប្រឈមកាន់តែខ្លាំងនឹងភាពរ៉េស៊ីស្តង់ថ្នាំផ្សះលើមនុស្ស។ វាគឺជាកំណើននៃការបារម្ភផ្នែកសុខភាពមួយ ដោយសារតែបាក់តេរីចាប់ផ្តើមស៊ាំនឹងថ្នាំផ្សះដែលអាចសម្លាប់វាបាន និងបង្ការ ឬព្យាបាលជំងឺដែលបង្កឡើងដោយបាក់តេរីតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាបាក់តេរីក្នុងរាងកាយមនុស្សម្នាក់ប្រែទៅជាស៊ាំនឹងថ្នាំផ្សះដែលទិញបាន វានឹងធ្វើឲ្យកាន់តែពិបាកព្យាបាលជំងឺនេះថែមទៀត។
យោងទៅតាមការសិក្សាមួយបានឲ្យដឹងថា ការចេញជាថ្នាំផ្សះមានវេជ្ជបញ្ជា ឲ្យក្មេងប្រើក្នុងរយៈពេល ៥ឆ្នាំបំដូងនៃជីវិត មានន័យថា កំពុងតែបង្កើនភាពរ៉េស៊ីស្តង់របស់ពួកគេទៅនឹងលទ្ធភាពប្រឆាំងមេរោគហើយ ជាពិសេសប្រទេសមានប្រាក់ចំណូលកម្រិតមធ្យម និងទាបតែម្តង។
យោងទៅតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ភាពរ៉ាស៊ីស្តង់ថ្នាំផ្សះគឺជាកត្តាគម្រាមគំហែងដល់សុខភាពពិភពលោកមួយនាពេលបច្ចុប្បន្ននេះ ហើយការប្រើប្រាស់ថ្នាំផ្សះកាន់តែច្រើនគឺជាកត្តាជំរុញដល់រឿងនេះឯង។
សម្រាប់ប្រទេសមានប្រាក់ចំណូលមធ្យមទៅទាបច្រើនតែមានក្មេងៗឈឺជាញឹកញាប់ ដោយសារតែកត្តាបរិដ្ឋាន និងសង្គម ព្រមទាំងការចេញថ្នាំផ្សះឲ្យប្រើច្រើនជ្រុលពេក។ ការសិក្សាបានរកឃើញថា ក្នុងប្រទេសទាំងនេះជាមធ្យម ក្មេងដែលប្រើថ្នាំផ្សះមានវេជ្ជបញ្ជា ២៥ប្រភេទនៅអាយុ ៥ឆ្នាំ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សម្រាប់ប្រទេសមានប្រាក់ចំណូលខ្ពស់វិញ ការប្រើថ្នាំផ្សះមានវេជ្ជបញ្ជា មានតែ ២ប៉ុណ្ណោះក្នុងរយៈពេលមួយឆ្នាំ ហើយវាក៏ត្រូវបានគេចាត់ទុកថាច្រើនខ្លាំងផងដែរ៕