ស្ត្រីដែលសម្រាលកូន ឬធ្លាប់មានការវះកាត់ខាងសម្ភព ឬរោគស្ត្រីនៅវ័យ ១៦ឆ្នាំ នៅចន្លោះឆ្នាំ ១៩៧៥ ទៅ ២០០៣ ក្នុងប្រទេសអង់គ្លេសប្រហែលជាត្រូវទៅជួបពេទ្យឡើងវិញដើម្បីរកមើលការបង្ករោគរលាកថ្លើមប្រភេទ C។ ខណៈពេលដែលការប្រឈមនឹងការបង្ករោគមួយនេះមានតិចតួចមែណ តែចំនួននៃការបង្ករោគទំនងជាមានពីរបីទេ ហើយផលវិបាកចំពោះសុខភាពក៏ប្រហែលជាមិនត្រូវបានគេកត់សម្គាល់ជាពិសេសឡើយ ដែលធ្វើឲ្យស្ត្រីមានការបារម្ភច្រើន។
ថ្មីៗនេះ ការបង្ករោគរលាកថ្លើមប្រភេទ C នេះកើតឡើងតិចតួចទេ ដែលថា គ្រូពេទ្យបានចម្លងវីរុសនេះទៅកាន់មនុស្សពីរនាក់ខណៈពេលកំពុងតែធ្វើការនៅឯមន្ទីរពេទ្យ Caerphilly District Miners Hospital ក្នុងតំបន់ Wales ចាប់ពីឆ្នាំ ១៩៨៤ រហូតដល់ពួកគេឈប់ធ្វើការជាមួយអ្នកជំងឺក្នុងឆ្នាំ ២០០២។
ស្ត្រីតិចជាង ៤០០នាក់ទេក្នុងប្រទេសអង់គ្លេសដែលត្រូវបានគេកត់សម្គាល់ថាមានការវះកាត់ដែលធ្វើឡើងដោយគ្រូពេទ្យមានជំងឺ។ ពួកគេនឹងត្រូវបានទាក់ទងឡើងវិញដោយផ្ទាល់ និងធ្វើតេស្តឈាមរកជំងឺរលាកថ្លើមប្រភេទ C៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk