ជំងឺរលាកសន្លាក់ហ្គោដគឺជាជំងឺរលាកសន្លាក់មួយប្រភេទដែលកើតឡើងជាញឹកញាប់ និងបង្កជាការឈឺចាប់ និងធ្វើទុក្ខភ្លាមៗដូចជា រលាក ឈឺ ឡើងក្រហម និងហើមសន្លាក់។ ជំងឺរលាកសន្លាក់ហ្គោដបង្កឡើងដោយការកើនឡើងខ្លាំងនៃអាស៊ីតអ៊ុយរិកក្នុងរាងកាយ ដែលធ្វើឲ្យគ្រីស្តាលតូចៗកើតឡើងក្នុងសន្លាក់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការធ្វើទុក្ខរបស់ជំងឺសន្លាក់នេះនឹងកើតឡើងភ្លាមៗ ហើយក៏បន្ថយសមត្ថភាពក្នុងការធ្វើការងារប្រចាំថ្ងៃយើងបានដែរ។ គ្រូពេទ្យប្រហែលជាចេញជាថ្នាំប្រភេទ Nonsteroidal Anti-inflammatory Drugs (NSAIDs) Corticosteroids និងថ្នាំជាច្រើនដែលអាចទប់ស្កាត់ការផលិតអាស៊ីតអ៊ុយរិក។ ប៉ុន្តែការញ៉ាំផ្លែម្នាស់អាចបន្ថយការឈឺចាប់ដោយសារតែរលាករបស់ជំងឺហ្គោដបាន។
ផ្លែម្នាក់ពោរពេញទៅដោយវីតាមីន អង់ហ្ស៊ីម និងអង់ទីអុកស៊ីដង់ដែលត្រូវបានគេដឹងថាល្អក្នុងការជំរុញដល់សុខភាព។ ជីវជាតិទាំងនេះប្រហែលជាអាចបន្ថយអាការៈនៃការរលាកសន្លាក់ហ្គោដបាន ដែលមានដូចជា៖
Bromelain
ម្នាស់មានអង់ហ្ស៊ីមមួយឈ្មោះថា Bromelain ដែលត្រូវបានគេដឹងថា អាចបន្ថយការរលាក និងជំនួយដល់ការរំលាយអាហារ។ ខណៈពេលដែលមិនមានការសិក្សាផ្ទាល់ចំពោះទំនាក់ទំនងនៃអង់ហ្ស៊ីមនេះ និងជំងឺរលាកសន្លាក់ហ្គោដ តែថ្នាំបំប៉នប្រភេទនេះអាចបន្ថយអាការៈរលាកនៃជំងឺសន្លាក់ហ្គោដបាន។
ជាតិសរសៃ
ផ្លែម្នាស់សម្បូរទៅដោយជាតិសរសៃ ដែលអាចជួយថែរក្សាប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ។ តាមការសិក្សាទៅលើសត្វកណ្តុរបានឲ្យដឹងថា របបអាហារសម្បូរជាតិសរសៃប្រហែលជាបន្ថយការរលាកបង្កឡើងដោយជំងឺរលាកសន្លាក់ហ្គោដបាន។ អាហារមានជាតិសរសៃខ្ពស់ក៏ងាយនឹងរកបាន ហើយជួយកុំឲ្យជំងឺសន្លាក់នេះធ្វើទុក្ខថែមទៀត។
Folate
សាច់ម្នាស់មួយកូនចានចង្កឹះផ្ទុកទៅដោយវីតាមីន Folate នេះស្មើនឹងតម្រូវការប្រចាំថ្ងៃ ៧ភាគរយ។ ខណៈពេលដែលមិនមានអំណះអំណាងរវាងការញ៉ាំ Folate និងការថយចុះអាការៈរលាកសន្លាក់ហ្គោដនៅឡើយ តែការសិក្សាបានណែនាំថា Folate អាចរំលាយប្រូតេអ៊ីនមួយឈ្មោះថា Homocysteine ដែលមានច្រើនក្នុងអ្នកជំងឺរលាកសន្លាក់ហ្គោដ។
វីតាមីន C
សាច់ម្នាស់មួយកូនចានចង្កឹះមានវីតាមីន C ស្មើនឹងតម្រូវការប្រចាំថ្ងៃ ១៣១ភាគរយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ថ្នាំបំប៉នវីតាមីន C អាចបន្ថយកម្រិតអាស៊ីតអ៊ុយរិករបស់រាងកាយបាន។ ប៉ុន្តែការសិក្សាទៅលើឥទ្ធិពលរបស់វីតាមីន C លើអ្នកជំងឺរលាកសន្លាក់ហ្គោដមិនត្រូវបានគេរកឃើញថាមានទំនាក់ទំនងច្បាស់ការណាមួយរវាងការញ៉ាំវីតាមីន C និងការថយចុះភាពធ្វើទុក្ខរបស់ជំងឺរលាកសន្លាក់ហ្គោដឡើយ។ ប៉ុន្តែការញ៉ាំវីតាមីន C បានគ្រប់គ្រាន់ពីរបបអាហារប្រហែលជាជួយបង្ការជំងឺរលាកសន្លាក់ហ្គោដបាន៕