យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC News បានឲ្យដឹងថា ការដែលមានទម្លាប់គេងមិនទៀងទាត់មានជាប់ទាក់ទងនឹងការកើនឡើងជំងឺមហារីកសុដន់លើការធ្វើតេស្តចំពោះសត្វកណ្តុរ។ អ្នកវិទ្យាសាស្ត្រមានការបារម្ភទៅលើឥទ្ធិពលស្រដៀងគ្នាមួយដែលអាចកើតឡើងលើស្ត្រីដែលកំពុងតែធ្វើការវេនយប់ដែរ។
ការសិក្សានេះបានពិនិត្យទៅលើកណ្តុរដែលគេបានកែប្រែហ្សែនទៅជាងាយកើតជំងឺមហារីកសុដន់។ ពួកវាត្រូវបានគេដាក់ឲ្យស្ថិតក្នុងពន្លឺវិលជុំធម្មតា ១២ម៉ោង និង ការវិលជុំ១២ម៉ោងពេលយប់។ គេបានរកឃើញថា កណ្តុរក្នុងក្រុមងដែលស្ថិតក្នុងវេនយប់ឡើងទម្ងន់ ហើយក៏ឆាប់កើតជំងឺមហារីកសុដន់ដែរ។
ការរកឃើញទាំងនេះកើតឡើងដើម្បីគាំទ្រការស្រាវជ្រាវមុនៗដែលណែនាំថា វាមានទំនាក់ទំនងមួយរវាងការធ្វើការងារវេនយប់ និងជំងឺមហារីកសុដន់ ដែលគេបានពិភាក្សាគ្នាក្នុងឆ្នាំ ២០១២ និង២០១៣។ ការស្រាវជ្រាវបន្ថែមទៅលើមនុស្សនឹងត្រូវការធ្វើដើម្បីកំណត់ថា តើការធ្វើការងារវេនយប់ពិតជាធ្វើឲ្យប្រឈមកាន់ទែខ្ពស់ និងធ្វើដូចម្តេចទើបអាចបន្ថយមកតិចបំផុតវិញ។
អ្នកស្រាវជ្រាវបានធ្វើការសិក្សាហួសពីការណែនាំថា ស្ត្រីដែលគេដឹងថាមានការត្រៀមខ្លួនកើតជំងឺមហារីកសុដន់ (ដូចជាមានការបំបែកហ្សែនដែលជាប់ទាក់ទងនឹងមហារីកសុដន់) គួរតែចៀសវាងការធ្វើការវេនយប់។ ប៉ុន្តែតាមជាក់ស្តែង មិនមានមនុស្សណាម្នាក់ដែលជ្រើសរើសការធ្វើការពេលយប់ឡើយជាពិសេសអ្នកដែលរស់នៅបែបទាន់សម័យ។
បើសិនជាអ្នកធ្វើការវេនយប់មែណ អ្នកអាចកាត់បន្ថយការប្រឈមមុខនេះវិញបានតាមរយៈការឈប់ជក់បារី រក្សាទម្ងន់ឲ្យនៅមានសុខភាពល្អ ញ៉ាំអាហារមានតុល្យភាពនិងផ្តល់សុខភាព ញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម និងហាត់ប្រាណជាទៀងទាត់៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk