ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីចរិតរបស់កូនដែលមានទម្លាប់គេងផ្កាប់ចុះក្រោម។ តើគេមានអត្តចរិតបែបណាទៅ?
នៅពេលដែលកូនមានទម្លាប់គេងផ្កាប់ចុះក្រោម ហើយមុខបែរមកមួយចំហៀង ហើយដៃទាំងពីរដាក់នៅជិតខ្នើយ នោះកូនអ្នកជាកូនដែលចូលចិត្តភាពអ៊ូអរសប្បាយរីករាយ មានភាពក្លាហាន ហើយជាក់ស្តែងគឺមានមុខក្រាស់ និងមានជំនឿចិត្តលើខ្លួនឯងខ្ពស់។ គេជាមនុស្សដែលមិនចូលចិត្តឲ្យអ្នកដទៃស្តីបន្ទោសឡើយ ដោយមានគំនិតការពារខ្លួនខ្ពស់ណាស់។ នៅពេលដែលគេរាប់អានជាមួយអ្នកដទៃ គេនឹងអាចរក្សាគំលាតជាមួយមនុស្សទាំងនោះ ហើយក៏ជាមនុស្សដែលមានចរិតមិនសូវចេះនិយាយរឿងក្នុងចិត្តចេញមកដែរ៕