យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Sky News បានឲ្យដឹងថា ថ្នាំគ្រាប់ពន្យាកំណើតអាចកាត់បន្ថយករណីកើតជំងឺមហារីកស្បូនរហូតដល់ ២០០០០០ករណីឯណោះ។ យ៉ាងណាមិញ វាគួរតែត្រូវបានគេកត់សម្គាល់ថា វាករណីដែលគេប្រើសម្រាប់បង្ការក្នុងរយៈពេល ១០ឆ្នាំប៉ុណ្ណោះ។
ដំណឹងនេះបានតាមដានទៅលើការរំលឹកដ៏គួរឲ្យទុកចិត្តមួយ ហើយរកឃើញថា ស្ត្រីដែលលេបថ្នាំគ្រាប់ពន្យាកំណើតកាន់តែយូរ ការប្រឈមនឹងមហារីកស្បូនកាន់តែថយចុះ។ ការថយចុះការប្រឈមនេះមើលទៅគឺច្រើនណាស់ តាមរយៈការប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើតរយៈពេល ១០ ទៅ១៥ ឆ្នាំដែលអាចបន្ថយការកើតជំងឺមហារីកស្បូនបានពាក់កណ្តាល។ ឥទ្ធិពលបែបនេះអាចមានយូររហូតដល់ ៣០ឆ្នាំក្រោយពីបញ្ឈប់ការប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើតត្រូវបានឈប់។
អ្នកស្រាវជ្រាវបានយកលទ្ធផលនៃការសិក្សាចំនួន ៣៦ដោយក្នុងនោះមានស្ត្រីច្រើនជាង ១៤០០០០នាក់ឯណោះ។ វាមានគោលដៅក្នុងការប្រៀបធៀបការប្រើប្រាស់ថ្នាំគ្រាប់ពន្យាកំណើតកាលពីពេលមុនៗលើស្ត្រីដែលមាន និងគ្មានមហារីកស្បូន។ លទ្ធផលវិញគឺមិនទាក់ទងនឹងថ្នាំពន្យាកំណើតដែលមានតែ Progesterone ទេ។
លទ្ធផលបានបង្ហាញថា ការការពារពីជំងឺមហារីកស្បូនមានលក្ខណៈដូចគ្នានឹងស្ត្រីដែលកំពុងតែប្រើថ្នាំគ្រាប់ពន្យាកំណើតក្នុងឆ្នាំ ១៩៦០ ៧០ និង ៨០ ដោយថ្នាំពន្យាកំណើតនោះមានអ័រម៉ូនអេស្ត្រូជែនខ្ពស់។
ការរកឃើញនេះមិនមែនជារឿងថ្មីឡើយ។ ថ្នាំគ្រាប់ពន្យាកំណើតត្រូវបានគេសម្គាល់ដឹងរួចមកហើយថាអាចបន្ថយការកើតជំងឺមហារីកស្បូនបាន ប៉ុន្តែការសិក្សានេះបានប្រមូលផ្តុំនូវអំណះអំណាងដើម្បីបង្ហាញនូវទំនាក់ទំនងដ៏ធំមួយ។ ជំងឺមហារីកស្បូនច្រើនតែកើតមានជាញឹកញាប់ និងធ្វើឲ្យហូរឈាមតាមទ្វារមាសមិនធម្មតា ដែលជាអាការៈញឹកញាប់បំផុតរបស់វា។
ថ្នាំគ្រាប់ពន្យាកំណើតមានអាចផ្តល់នូវរឿងជាច្រើន ដោយមិនគ្រាន់តែជាប្រភេទអ័រម៉ូនទេ។ រាល់ថ្នាំនីមួយៗសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរបស់វារៀងៗខ្លួន ហើយបើសិនជាអ្នកកំពុងតែប្រើថ្នាំពន្យាកំណើត អ្នកគួរតែជ្រើសរើសប្រភេទណាមួយដែលស័ក្តិសមនឹងអ្នក៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk