យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Daily Mail បានឲ្យដឹងថា ស្ត្រីដែលឈឺក្បាលបែបប្រកាំងគឺឱកាសកើតជំងឺបេះដូងរហូតដល់ ៥០ភាគរយឯណោះ។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រឈមមុខរបស់ស្ត្រីម្នាក់ៗនៅតែមានតិចតួចដដែល ប៉ុន្តែដោយសារតែការឈឺក្បាលបែបប្រកាំងគឺជារឿងមួយកើតឡើងញឹកញាប់ ដូច្នេះវាអាចជាបញ្ហាមួយដែលត្រូវបារម្ភចំពោះសុខភាពសាធារណៈ។
ការសិក្សានេះមានការចូលរួមពីស្ត្រីជនជាតិអាមេរិកប្រមាណច្រើនជាង ១០០០០០នាក់ ហើយក៏បានរកឃើញថា អ្នកដែលប្រាប់ថាខ្លួនមានការឈឺក្បាលបែបប្រកាំគឺមានការប្រឈមនឹងការមាន ឬស្លាប់ដោយសារតែជំងឺគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ឬជំងឺបេះដូងរហូតដល់ ៥០ភាគរយ។
គ្រូពេទ្យជាច្រើនបានដឹងហើយថា ការឈឺក្បាលបែបប្រកាំងមានជាប់ទាក់ទងនឹងជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសការឈឺក្បាលបែបលមានជាប់ទាក់ទងនឹងភ្នែកតែម្តង។ ប៉ុន្តែយើងមិនបានដឹងថា តើការឈឺក្បាលបែបប្រកាំងនេះមានមូលហេតុដោយផ្ទាល់ទាំងអស់នេះឬអត់ឡើយ។
ថ្វីបើការប្រឈមខ្ពស់រហូតដ់ ៥០ភាគរយនេះស្តាប់មើលទៅច្រើនណាស់ក៏ដោយ តែអ្នកគួរតែបញ្ចូលនូវការប្រឈមមុខផ្សេងទៀតផង។ វាមានស្ត្រីប្រមាណ ១,៥ភាគរយប៉ុណ្ណោះដែលមានជំងឺបេះដូងសរសៃឈាមដូចជា គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលក្នុងចំណោមស្ត្រីទាំងអស់ដែលចូលរួមសិក្សា ដូច្នេះការកើនឡើងរហូតដល់ ៥០ភាគរយនេះអាចមានត្រឹមតែមួយក្នុងចំណោម ៥០ទេ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk