អាពាហ៍ពិពាហ៍ គឺជាសហភាពដែលបានទទួលស្គាល់រវាងបុគ្គលពីរនាក់ជាដៃគូក្នុងទំនាក់ទំនងផ្ទាល់ខ្លួន។ ជាប្រវត្តិសាស្ត្រ វាគឺជាចំណងរវាងបុរសម្នាក់ និងស្ត្រីម្នាក់ ប៉ុន្តែ សព្វថ្ងៃនេះ វាអាចមានរវាងបុគ្គលពីរនាក់ដែលមានភេទដូចគ្នា។
អាពាហ៍ពិពាហ៍ ត្រូវឆ្លងកាត់គ្រាលំបាកជាច្រើនដង ហើយអ្នកខ្លះបរាជ័យ ហើយបញ្ចប់ដោយ តដោយលែងលះគ្នា។
ខាងក្រោមនេះ គឺជាគន្លឹះខ្លីតែមានន័យជ្រៅមួយចំនួន ដែលអាចកែសម្រួលបានជីវិតគូ និងដើម្បីថែរក្សាជំហរអាពាហ៍ពិពាហ៍ឲ្យបានស្ថិតស្ថេរគង់វង់យូរអង្វែង។
1. ចូរនិយាយថា “ខ្ញុំស្រលាញ់អ្នក” ឲ្យបានញឹកញាប់
2. ថែរក្សាទំនាក់ទំនង និងការនិយាយស្តីជាមួយគ្នាឲ្យបានច្រើន
3. កំណត់ព្រំដែន និងការគ្រប់គ្រងរបស់អ្នកលើដៃគូរបស់អ្នក
4. អភ័យទោសឲ្យគ្នាទៅវិញទៅមក
5. ជឿ និងទុកចិត្តលើដៃគូរបស់អ្នក
6. ផ្តល់ការគោរព និងលើកទឹកចិត្ត
7. បង្កើត និងបង្កើនភាពស្និទ្ធស្នាលជាប្រចាំ
8. រឿងផ្លូវភេទ គឺជារឿងសំខាន់បំផុត ចំពោះជីវិតគូ៕