ប្រសិនជាអ្នកមិនចង់ឲ្យសម្រស់អ្នកធ្លាក់ចុះ អ្នកមិនគួររៀបការជាមួយនឹងនារីប៉ុន្មានប្រភេទនេះឡើយ។ តើមាននរណាខ្លះទៅ?
1. បុរសដែលទុកគំនិតគេសំខាន់ជាងនរណាទាំងអស់ ដោយប្រកាន់តែគោលជំហររបស់ខ្លួន មិនគួរយកមកធ្វើជាស្វាមីឡើយ ព្រោះអ្នកមិនអាចរស់នៅជាមួយគ្នាដោយសប្បាយរីករាយបានឡើយ។ ក្រោយពេលដែលរៀបការរួម គេនឹងបង្ខំឲ្យអ្នកស្តាប់តាមគេជានិច្ច។
2. មនុស្សប្រុសដែលស្តាប់តែសម្តីម្តាយក៏មិនគួរកសាងគ្រួសារជាមួយគេដែរ ព្រោះបុរសបែបនេះ នឹងអាចធ្វើតែសម្តីម្តាយគេមួយម៉ាត់ ហើយដើរផ្លូវបំបែកជាមួយអ្នក។ ដូចនេះ អ្នកគួរតែចៀសឲ្យឆ្ងាយពីបុរសដែលកត្តញ្ញូជ្រុលបែបនេះ។
3. បុរសដែលមានគំនិតអត្មានិយមក៏មិនគួរដើរចូលជីវិតអាពាហ៍ពិពាហ៍ជាមួយគេដែរ ព្រោះគេអាចបោះបង់ចោលអ្នកគ្រប់ពេលនៅពេលដែលគេអស់អារម្មណ៍។ ម្យ៉ាងទៀត បើអ្នករៀបការជាមួយគេ នោះគេនឹងមិនចេះគិត និងយល់ពីអារម្មណ៍អ្នកឡើយ ដោយអាចធ្វើបាបចិត្តអ្នកគ្រប់ពេលបាន។
4. មនុស្សប្រុសដែលខ្ចិល ក៏មិនគួរយកមកធ្វើជាប្តីដែរ ព្រោះគេនឹងប្រគល់កិច្ចការគ្រប់យ៉ាងដល់អ្នកធ្វើក្រោយពេលដែលរៀបការរួច។ ដូចនេះ អ្នកនឹងអាចព្រោះតែការងារ ហើយប្រែជាយាយចាស់ម្នាក់បានយ៉ាងងាយ។
5. បុរសដែលប្រើអំពើហឹង្សាក៏អ្នកមិនគួររៀបការជាមួយដែរ ព្រោះអាចធ្វើឲ្យអ្នកឆាប់ចាស់ជាខ្លាំង ដោយសារតែសម្ពាធអារម្មណ៍អ្នក បូកផ្សំនឹងការវាយដំច្រំធាក់របស់គេមកលើរាងកាយអ្នក។
មនុស្សប្រុសដែលអ្នកធ្លាប់ចាប់បានមានស្រី អ្នកមិនគួរលើកលែងទោសដល់គេឡើយ ព្រោះបើគេលួចស៊ីម្តង នឹងអាចមានជាលើកទី២។ ដូចនេះ បើអ្នកកសាងគ្រួសារជាមួយគេ នឹងធ្វើឲ្យអ្នកមិនអាចសប្បាយរីករាយបានឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកកាន់តែចាស់ទៅៗជាមិនខានឡើយ៕