ពេលខ្លះ អ្នកអាចមានអារម្មណ៍ថា ត្រូវការសម្រាកបន្តិចដើម្បីអាចធ្វើការងារបានល្អ។ អ្នកជំនាញជាច្រើននិយាយថា រឿងនេះមិនមែនជារឿងអាក្រក់ឡើយក្នុងការគេងថ្ងៃបន្តិចបន្តួច។ យ៉ាងណាមិញ ការគេងថ្ងៃអាចមានប្រយោជន៍របស់វាច្រើនចំពោះដែរដូចជា៖
- ការគេងថ្ងៃរយៈពេលខ្លីអាចជួយបន្ថយការប្រឈមនឹងការគ្រោះថ្នាក់ដោយចៃដន្យ និងកំហុសនានាដោយសារងងុយគេង ដូច្នេះអ្នកនឹងមានភាពប្រុងប្រយ័ត្នកាន់តែច្រើនថែមទៀត។
- ការគេងថ្ងៃប្រហែលជាជួយបង្កើនភាពប្រុងប្រយ័ត្នបានច្រើនម៉ោងថែមទៀតផង
- ការគេងថ្ងៃនឹងជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងមានកម្លាំង៕