ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការថើបកូនរបស់អ្នក (ដំបូង និងញឹកញាប់!) មានអត្ថប្រយោជន៍យ៉ាងធំធេង ចំពោះការអភិវឌ្ឍខួរក្បាល ជាពិសេសសម្រាប់អ្នកមានជំងឺ។
ជាការពិត ការប៉ះពាល់ គឺមានសារៈសំខាន់ណាស់ ចំពោះការរីកចម្រើនរបស់ទារក ហើយវាពិតជាមានអត្ថប្រយោជន៍ដ៏សំខាន់មួយចំនួន នៅពេលនិយាយដល់ការអភិវឌ្ឍខួរក្បាល។ ប៉ុន្តែ ចំពោះទារកទើបនឹងកើត វាអាចនឹងផ្តល់នៅផលអវិជ្ជមានច្រើនទៅវិញ ប្រសិនបើអ្នកឧស្សាហ៍ថើប បី ឬអោបខ្លាំងពេក។
អ្នកស្រាវជ្រាវនៅឯមន្ទីរពេទ្យ Nationwide Children ក្នុងរដ្ឋ Ohio បានសង្កេតឃើញទារកចំនួន ១២៥ នាក់ ដែលមិនគ្រប់ខែ និងគ្រប់ខែ ដើម្បីមើលពីរបៀបដែលពួកគេបានឆ្លើយតប ចំពោះការប៉ះពាល់ទន់ភ្លន់ ហើយនេះគឺជាអ្វីដែលពួកគេបានរកឃើញ។
ទារកដែលកើតមុនកំណត់ ហាក់បីដូចជាមានការថយចុះការឆ្លើយតបទៅនឹងការប៉ះជាងទារកកើតធម្មតា។
ការដែលឧស្សាហ៍ទៅអោប ឬបីគេច្រើនពេក អាចនឹងបង្កគ្រោះថ្នាក់ដល់ពួកគេទៅវិញនោះទេ ជាពិសេស ប្រសិនបើអ្នក ក្រុមគ្រួសារ ឬមិត្តភក្តិរបស់អ្នកកំពុងមានជំងឺណាមួយនោះ វាងាយនឹងឆ្លងទៅកាន់កូនរបស់អ្នកខ្លាំងណាស់ ដោយសារតែប្រព័ន្ធការពាររាងកាយរបស់ពួកគេនៅទន់ខ្សោយខ្លាំង។
ដូច្នេះ មុននឹងបី ឬចាប់ថើបទារកទើបនឹងកើត ចូរប្រាកដថា ដៃរបស់អ្នកស្អាត ហើយអ្នកគ្មានជំងឺអ្វីនោះទេ ជាពិសេសជំងឺដែលងាយឆ្លង៕