យោងទៅតាមសារព័ត៌មាន Daily Express បានឲ្យដឹងថា គ្រូពេទ្យបានដាក់បម្រាមអំពីការចេញវេជ្ជបញ្ជាជាថ្នាំប្រឆាំងការបាក់ទឹកចិត្តចាស់ៗក្រោយពីការស្រាវជ្រាវបានរកឃើញថា វាអាចបង្កើនការប្រឈមនឹងជំងឺបេះដូងបាន។
ដំណឹងនេះបានមកពីការសិក្សាមយយដែលពិនិត្យទៅលើមនុស្សប្រមាណ ១៤៧៨៤នាក់ ដែលមានសុខភាពល្អ និងត្រូវបានតាមដានសុខភាពរយៈពេលប៉ុន្មានឆ្នាំក្រោយដែរ។ នៅពេលចាប់ផ្តើម អ្នកចូលរួមត្រូវបានគេសម្ភាសន៍អំពីសុខភាពផ្លូវកាយ និងផ្លូវចិត្ត និងការប្រើប្រាស់ថ្នាំប្រឆាំងការបាក់ទឹកចិត្ត។ សម្រាប់អ្នកដែលប្រើថ្នាំប្រឆាំងការបាក់ទឹកចិត្តប្រភេទ Tricyclic Antidepressants ទំនងជាអាចមានជំងឺបេះដូងសរសៃឈាមដូចជាគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលប្រមាន ៣៥ភាគរយ។ ប៉ុន្តែអ្នកដែលប្រើថ្នាំនេះទំនងជាមិនឆាប់ស្លាប់ទេ ហើយថ្នាំប្រឆាំងការបាក់ទឹកចិត្តផ្សេងៗទៀតក៏មិនមានទំនាក់ទំនងនឹងរឿងនេះដែរ។
បើសិនជាមានការកើនឡើងនូវការប្រឈមមុខ វាទំនងជាអាចមានការប្រៀបធៀបដែលទាក់ទងគ្នាតិចតួចទេជាមួយនឹងកត្តាផ្សេងៗទៀត។ អ្នកស្រាវជ្រាវនិយាយថា តាមរយៈការឈប់ជក់បារី សម្រកទម្ងន់ និងរស់នៅឲ្យមានភាពសកម្មរាងកាយអាចជួយបន្ថយការប្រឈមនឹងជំងឺបេះដូងសរសៃឈាមពីរទៅបីដងដែរ។ អ្វីដែលសំខាន់នោះគឺថា អ្នកដែលប្រើថ្នាំគ្រប់ប្រភេទមិនគួរណាប្រើវាដោយមិនមានការពិគ្រោះជាមួយគ្រូពេទ្យជាមុនឡើយ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk