ប្រសិនជាបុរសហ៊ានជូនរបស់ទាំងឡាយខាងក្រោមនេះឲ្យអ្នក នោះមានន័យថា គេស្រឡាញ់អ្នកហើយ។ តើមានអ្វីខ្លះទៅ?
1. គេនឹងជូនរបស់ពិសេសដល់អ្នក មានន័យថា សកម្មភាពរបស់គេចំពោះអ្នក នឹងមិនដូចនឹងទង្វើដែលគេធ្វើចំពោះនារីផ្សេងទេ។ និយាយរួម មានតែអ្នកទេ ដែលអាចទទួលបានរបស់ពិសេសទាំងនេះ។
2. គេនឹងកំដរអ្នកគ្រប់ពេល មិនថាពេលសប្បាយ ឬកើតទុក្ខទេ អ្នកនឹងឃើញគេនៅក្បែរអ្នកជានិច្ច។ ទោះបីជាអ្នកមិនប្រាប់ ក៏គេអាចមើលដឹងថាអ្នកសប្បាយ ឬពិបាកចិត្តដែរ។ ដូចនេះ គេនឹងឆ្លៀតពេលកំដរអ្នកជានិច្ច នៅពេលដែលអ្នកត្រូវការ។
3. ជាធម្មតាបុរសម្នាក់មិនងាយប្រគល់សោរផ្ទះរបស់គេដល់នរណាម្នាក់ទេ ប៉ុន្តែបើអ្នកទទួលបានសោរផ្ទះគេ នោះមានន័យថា គេកំពុងតែទុកអ្នកជានារីសំខាន់ក្នុងចិត្តរបស់គេហើយ។
4. នៅពេលដែលគេមានចិត្តចំពោះអ្នក គេនឹងតែងតែញុះអ្នកលេងជានិច្ច ដោយតែងតែធ្វើឲ្យអ្នកសប្បាយចិត្ត ហើយសើចរហូត។ បើគេមានសកម្មភាពមួយនេះ នោះអាចបញ្ជាក់បានខ្លះហើយថា គេកំពុងតែស្រឡាញ់អ្នក។
5. នៅពេលដែលគេទុកអ្នកសំខាន់ នោះគេនឹងផ្តល់នាមពិសេសមួយដល់អ្នក ដើម្បីឲ្យឈ្មោះមួយនេះខុសគេសម្រាប់ហៅអ្នក។ ដូចនេះ នៅពេលដែលគេមានសកម្មភាពទាំងឡាយខាងលើនេះ នោះមានន័យថា គេស្រឡាញ់អ្នកហើយ៕