វីតាមីន B1 ឬហៅថា Thiamine គឺជាជីវជាតិដ៏សំខាន់ដែលរាងកាយត្រូវការដើម្បីថែរក្សាសុខភាពសរសៃប្រសាទ សាច់ដុំ និងសុខភាពបេះដូង។ វីតាមីននេះមិនខុសពីវីតាមីន B ផ្សេងៗដែរ គឺជាប្រភេទវីតាមីនរលាយក្នុងទឹក ហើយក៏ដើរតួនាទីដ៏សំខាន់ក្នុងការរំលាយជាតិស្ករផងដែរ។ វីតាមីននេះជួយរាងកាយក្នុងការប្រែក្លាយកាបូអ៊ីដ្រាតទៅជាថាមពល។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាមួយគ្នានេះដែរ វីតាមីន B1 គឺជាវីតាមីនដែលធ្វើការខ្លាំងក្លាមួយដែលរាងកាយត្រូវការ។ វីតាមីន B1 ត្រូវបានជាប់ទាក់ទងនឹងប្រយោជន៍ចំបោះសុខភាពមួយចំនួនចាប់ពីការរំលាយអាហារ និងពង្រឹងដល់ប្រព័ន្ធភាពស៊ាំដើម្បីបង្ការផលវិបាកដល់ប្រព័ន្ធសរសៃប្រសាទ សាច់ដុំ ខួរក្បាល បេហដូង ក្រពះជាដើម។ ការកង្វះវីតាមីនមួយនេះអាចបណ្តាលឲ្យមានបញ្ហាដល់សុខភាពជាច្រើនដូចជា ជំងឺ Beriberi ដែលយើងអាចសម្គាល់បានតាមរយៈការខូចមុខងារបេះដូង និងសរសៃប្រសាទ។
ប្រភពនៃវីតាមីន B1 មានដូចជា៖
- គ្រាប់ធញ្ញជាតិ
- សណ្តែក
- បាយ
- សណ្តែកសៀង
- គ្រាប់ផ្លែឈើ
- ដំឡូងបារាំង
- ក្រូច
- ផ្កាខាត់ណា
- ស៊ុត
- សាច់បក្សី
- សាច់ជ្រូក
ជំងឺដែលអាចងាយនឹងធ្វើឲ្យប៉ះពាល់ដល់កម្រិតវីតាមីន B1 នេះមានដូចជា ជំងឺ Crohn’s Disease មិនឃ្លានអាហារ លាងឈាម មហារីក ជំងឺអេដស៍។ល។ អាហារ និងទម្លាប់របបអាហារដូចជា ការទំពារគ្រាប់ផ្លែឈើ និងស្លឹកតែ ការញ៉ាំទឹកតែ ឬកាហ្វេ ការញ៉ាំត្រីឆៅ និងសត្វមានសម្បកជាទៀងទាត់ ប្រហែលជាបន្ថយការបឺតស្រូបវីតាមីន B1 នេះបាន។ ការញ៉ាំគ្រឿងស្រវឹងច្រើនពេកក៏អាចនាំឲ្យកង្វះវីតាមីន B1 នេះបានដែរ។
យោងទោតាម National Institutes of Health សហរដ្ឋអាមេរិក បានណែនាំថា Recommended Dietary Allowance (RDA) ចំពោះការញ៉ាំវីតាមីន B1 សម្រាប់បុរសគឺ ១.២មីលីក្រាមក្នុងមួយថ្ងៃ និងស្រ្តីអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ១.១មីលីក្រាមក្នុងមួយថ្ងៃ។ សម្រាប់ស្រ្តីមានផ្ទៃពោះ ឬស្រ្តីបំបៅដោះកូនគ្រប់វិញគឺញ៉ាំ ១.៤មីលីក្រាមជារៀងរាល់ថ្ងៃ។
Thiamine គឺជាជីវជាតិដ៏សំខាន់សម្រាប់រាងកាយដើម្បីមានសុខភាពល្អ។ Thiamin និង វីតាមីន B ផ្សេងៗទៀតមានសារៈសំខាន់សម្រាប់ថែរក្សាបេះដូង ស្បែក សក់ និងភ្នែកកាន់តែមានសុខភាពល្អ។ វាក៏មាននាទីដ៏សំខាន់មួយក្នុងការថែរក្សាសុខភាពខួរក្បាល។ វីតាមីន B នឹងជួយបំលែងកាបូអ៊ីដ្រាត ខ្លាញ់ និងប្រូតេអ៊ីនដើម្បីក្លាយទៅជាថាមពល ឬគ្លុយកូស។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដំណឹងល្អនោះគឺថា អ្នកអាចទទួលបានវីតាមីន Thiamine គ្រប់គ្រាន់ពីរបបអាហារ៕