អ្នកបើកបរទាំងឡាយត្រូវតែរក្សាច្បាប់មួយសម្រាប់ខ្លួនឯងជាប់ជានិច្ច នោះគឺភ្នែកត្រូវមើលទៅមុខ និងដៃនៅជាប់នឹងចង្កូតជានិច្ច។ ប៉ុន្តែករណីរបស់លោក Clifford Ray Jones គឺមិនបានប្រើភ្នែករបស់គាត់មើលផ្លូវ និងដៃកាន់ចង្កូតឡានឡើយ ព្រោះតែគាត់កំពុងតែជក់ចិត្តនឹងរឿងដែលនាំឱ្យបែកអារម្មណ៍ ឬដោយសារតែគាត់ហ្នឹងចង់ផ្លាស់ប្តូរច្បាស់ចរាចរណ៍ហ្នឹង ប៉ុន្តែគាត់មិនគិតចឹងទេ គឺគាត់កំពុងតែជួយខ្លួនឯងជាមួយនឹងភ្នែកមើលរឿងសិចក្នុងទូរស័ព្ទដៃរបស់គាត់ទៅវិញ។
បុរសម្នាក់ខាងលើនេះមានអាយុ ៥៨ឆ្នាំហើយ ប៉ុន្តែគាត់បែជាចំណាយពេលវេលាដើម្បីផ្តល់ការសប្បាយដោយខ្លួនឯងនៅថ្ងៃអាទិត្យមួយនេះទៅវិញ ហើយក៏បានបាត់បង់ម្ចាស់ការលើការគ្រប់គ្រងរថយន្តដែលខ្លួនកំពុងតែជិះដែរ។
ក្រោយមកគាត់ក៏បានស្លាប់ដោយសារតែមិនបានពាក់ខ្សែក្រវាត់សុវត្ថិភាពក្នុងពេលកំពុងតែមើលរឿងសិចពេលបើកបរនេះតែម្តងទៅ។
សូមបញ្ជាក់ថា ប៉ូលីសបានរកឃើញសាកសប់របស់គាត់នៅវេលាម៉ោងប្រហែល ៣ និង ៣០នាទីព្រឹក ដោយគ្មានស្លៀកខោឡើយ។ មេបញ្ជាការស្ថានីយប៉ូលីស លោក Mike Show បាននិយាយថា វាគឺជាគ្រោះថ្នាក់ចរចារណ៍មួយដែលចម្លែកបំផុតដែលគាត់ធ្លាប់ជួបប្រទះ។
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន