ប្រសិនជាបុរសមិនកែប្រែរឿង៣នេះទេ អ្នកគួរតែចាកចេញពីគេទោះអ្នកស្រឡាញ់ប៉ុណ្ណាក៏ដោយ។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលបុរសម្នាក់នៅជាមួយអ្នក មិនមានគោលដៅ និងមិនមានផែនការច្បាស់លាស់ក្នុងជីវិត អ្នកគួរតែកុំបន្តនៅជាមួយគេឲ្យសោះ ព្រោះនៅចុងក្រោយ អ្នកនឹងមិនអាចទទួលបានអ្វីទាំងអស់ ក្រៅពីពាក្យមួយម៉ាត់ គឺស្តាយក្រោយ។ ដូចនេះ អ្នកមិនគួរលះបង់ពេលវេលានៅជាមួយគេដោយមិនដឹងពីទិសដៅនោះឡើយ។
2. នៅពេលដែលបុរសម្នាក់បានតែមាត់ ដោយមិនបញ្ចេញជាសកម្មភាព ក៏អ្នកមិនគួរនៅជាមួយគេដែរ ព្រោះមនុស្សប្រុសបែបនេះ គេបានតែនិយាយលួងលោមអ្នកឲ្យសប្បាយចិត្ត និងមានសង្ឃឹមលើគេប៉ុណ្ណោះ។ តាមពិតទៅ គេគ្មានធ្វើអ្វីឲ្យអ្នកបានឡើយ ចុងក្រោយ គេនឹងធ្វើមិនបានចេញជាលទ្ធផលអ្វីនោះទេ។
3. បុរសដែលខ្លាចបរាជ័យ ក៏អ្នកគួរតែដើរចេញដែរ ទោះបីជាអ្នកស្រឡាញ់គេយ៉ាងណាក៏ដោយ ព្រោះបើអ្នកនៅជាមួយគេ នោះអ្នកនឹងអាចពិបាកចិត្តច្រើនជាងសប្បាយចិត្ត។ នៅពេលដែលគេជួបនឹងឧបសគ្គ គេនឹងរត់គេចជានិច្ច ដោយមិនហ៊ានប្រឈមមុខឡើយ។ ដូចនេះ បើអ្នកបន្តនៅជាមួយគេ អ្នកនឹងហត់ចិត្តខ្លាំងណាស់។ ដូចនេះ បើបុរសដែលអ្នកស្រឡាញ់ មិនកែទម្លាប់៣នេះចោលទេ អ្នកមិនគួរនៅជាមួយគេទៀតទេ៕