ការធ្វើដំណើរត្រូវបានផ្អាកពីទីក្រុងវូហាន ខណៈពេលថ្ងៃបុណ្យចូលឆ្នាំថ្មីបានចាប់ផ្តើមចូលមកដល់។
រដ្ឋាភិបាលបានប្រកាសថា ទីក្រុងវូហានដែលជាទីក្រុងធំជាងគេទី ៧ របស់ប្រទេសចិននឹងត្រូវបានដាក់ឲ្យស្ថិតនៅកម្រិតគ្រប់គ្រង ចាប់ពីថ្ងៃម៉ោង ១០ ព្រឹក ម៉ោងនៅប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ។
ចំណាត់ការនេះ ធ្វើឡើងដើម្បីទប់ស្កាត់វីរុសកូរ៉ូណា ដែលបង្កឱ្យមានជំងឺរលាកសួត ហើយបានរីករាលដាលជាមួយនឹងល្បឿនលឿនគួរឱ្យព្រួយបារម្ភ។ រថយន្តក្រុង រថភ្លើង និងជើងហោះហើរចេញពីទីក្រុងនឹងត្រូវបានលុបចោល ហើយប្រជាជនចំនួន ១១ លាននាក់នៅក្នុងទីក្រុងនេះត្រូវបានគេប្រាប់មិនឲ្យធ្វើដំណើរដោយគ្មានហេតុផលពិសេស។
ការដាក់កំហិតនេះចូលជាធរមាននៅពេលការធ្វើដំណើរកំសាន្តក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីចិនចាប់ផ្តើម ដោយបង្កើនការភ័យខ្លាចនៃការឆ្លងវីរុស។
ទំហំនៃវីរុសដែលត្រូវបានរាយការណ៍ជាលើកដំបូងនៅថ្ងៃទី ៣១ ខែធ្នូកំពុងកើនឡើងដូចដែលបានបង្ហាញខាងក្រោម។
ថ្ងៃនេះ តួលេខផ្លូវការរបស់ប្រទេសចិនបានបញ្ជាក់ថាមាន ៥៤៤ ករណី និងមានអ្នកស្លាប់ចំនួន ១៧ នាក់ ហើយចំនួននេះកំពុងកើនឡើងជារៀងរាល់ថ្ងៃ។ នៅប្រទេសចិន វីរុសហាក់ដូចជាមានរយៈពេលវាយលុកយូរ – ពី ៨ ទៅ ១០ ថ្ងៃ ហើយទំនងជារីករាលដាលថែមទៀត។
ការស្លាប់មួយចំនួនពីជំងឺរលាកសួតហាក់ដូចជាមិនបានរាប់បញ្ចូលជាផ្លូវការ ហើយត្រូវបានគេបដិសេធថាជាជំងឺផ្តាសាយ។
ប្រទេស ៥ ផ្សេងទៀតរាប់បញ្ចូលទាំងសហរដ្ឋអាមេរិកផងដែរបានរាយការណ៍ពីករណីនេះ ពោលគឺម្នាក់ៗធ្វើដំណើរពីផ្នែកកណ្តាលនៃប្រទេសចិន៕