បន្លែ និងផ្លែឈើគឺជាផ្នែកមួយដ៏សំខាន់មួយនៃរបបអាហារ ជាពិសេសនៅពេលអ្នកត្រូវការញ៉ាំអាហារបួសតែម្តង។ ជីវជាតិភាគច្រើនដែលរាងកាយត្រូវការគឺបានចេញពីអាហារដែលយើងញ៉ាំតែម្តង។ បន្លែ និងផ្លែឈើសម្បូរទៅដោយជាតិរ៉ែ វីតាមីន និងជីវជាតិជាច្រើនទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ផ្លែឈើផ្តល់សុខភាពជាប្រភេទផ្លែត្របែកនោះគឺថា វាអាចទទួលបានប្រយោជន៍ចំពោះសុខភាព។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍មួយចំនួនតូចនៃផ្លែត្របែក៖
ជួយដល់ការរំលាយអាហារ
ការញ៉ាំផ្លែត្របែកអាចជួយពង្រឹងដល់ការរំលាយអាហារ និងបន្ថយការប្រឈមនឹងបញ្ហារំលាយអាហារដូចជា រាករូសតែម្តង។ ផ្លែត្របែកសម្បូរទៅដោយជាតិសរសៃ។ តាមការសិក្សាបានណែនាំថា គ្រាន់តែផ្លែត្របែកមួយអាចផ្តល់ជាជាតិសរសៃ ១២ភាគរយនៃតម្រូវការជាតិសរសៃដែលរាងកាយត្រូវការក្នុងមួយថ្ងៃ។ ផ្លែត្របែកក៏ផ្ទុកទៅដោយសារធាតិសម្លាប់មេរោគ ដែលអាចបន្ថយការរាករូសបានតាមរយៈការបន្ថយសកម្មភាពរបស់បាក់តេរីគ្រោះថ្នាក់ក្នុងពោះវៀន។
សម្រកទម្ងន់
ក្រៅពីជំនួយដល់ការរំលាយអាហារប្រកបដោយសុខភាព ផ្លែត្របែកអស្ចារ្យណាស់សម្រាប់ការសម្រកទម្ងន់ ព្រោះវាជាអាហារសម្រន់ផ្តល់សុខភាព។ ជាតិសរសៃក្នុងផ្លែត្របែកក៏ជួយឲ្យឆាប់ឆ្អែត និងបន្ថយភាពឃ្លានផងដែរ។ ត្របែកក៏មានកាឡូរីទាប ដែលធ្វើឲ្យវាក្លាយទៅជាជម្រើសដ៏អស្ចារ្យសម្រាប់អាហារសម្រន់ទម្ងន់។
គ្រប់គ្រងជាតិស្ករក្នុងឈាម
ផ្លែត្របែកគឺជាអាហារដែលមានជាតិផ្អែមតិច។ ដូច្នេះវាក៏ស័ក្តិសមសម្រាប់អ្នកជំងឺទឹកនោមផ្អែមដែរនៅពេលចង់ញ៉ាំផ្អែម។ ជាតិសរសៃដ៏ច្ពស់របស់ផ្លែឈើនេះក៏ធ្វើការយ៉ាងល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមថែមទៀត។ វាទៅបន្ថយការរំលាយជាតិស្ករក្នុងចរន្តឈាម ដូច្នេះវានឹងល្អសម្រាប់គ្រប់គ្រងជាតិស្ករក្នុងឈាម និងបង្ការកុំឲ្យជាតិស្ករឡើងខ្ពស់បាន។
បន្ថយការប្រឈមនឹងជំងឺមហារីក
អង់ទីអុកស៊ីដង់ដែលមានក្នុងអាហារគឺទទួលខុសត្រូវលើការបន្ថយសកម្មភាពរ៉ាឌីកាលសេរីក្នុងរាងកាយ។ រ៉ាឌីកាលសេរីអាចបង្កគ្រោះថ្នាក់ដល់សរីរាង្គ និងបង្កជំងឺមហារីកបាន។ ផ្លែត្របែកសម្បូរទៅដោយអង់ទីអុកស៊ីដង់ដែលជួយបន្ថយសកម្មភាពរ៉ាឌីកាលសេរី និងលុបបំបាត់ការប្រឈមនឹងជំងឺមហារីកច្រើនប្រភេទទៀតផង។
ពង្រឹងដល់ភាពឃើញច្បាស់របស់ភ្នែក
បើសិនជាកូនអ្នក ឬអ្នកខ្លួនឯងកំពុងតែមានបញ្ហាភ្នែក ដោយសារតែមើលទូរស័ព្ទច្រើនពេក ឬកង្វះជីវជាតិ អ្នកត្រូវតែបញ្ចូលផ្លែត្របែកទៅក្នុងរបបអាហារ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ផ្លែឈើមួយនេះក៏សម្បូរទៅដោយវីតាមីន A ដែលអាចជួយបង្ការការខូចខាតនៃភាពឃើញច្បាស់របស់ភ្នែកបាន៕