ការទទួលទានអាហារបំប៉នបានត្រឹមត្រូវមិនត្រឹមតែល្អសម្រាប់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនឱកាសក្នុងការមានផ្ទៃពោះទៀតផង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះជួយបង្កើនភាពមានកូនបាន? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖
- អាហារដែលជួយបង្កើនភាពមានកូនបានសម្រាប់នារី
១. អាហារមានផ្ទុកសម្បូរទៅដោយជាតិដែក
ការរួមបញ្ចូលអាហារមានផ្ទុកសម្បូរទៅដោយជាតិដែកក្នុងរបបអាហារប្រចាំថ្ងៃអាចជួយបង្កើននិងរក្សាសុខភាពស៊ុតបង្កកំណើតរបស់ស្ត្រីដែលបង្កើនអត្រានៃភាពមានកូនបាន ឬមានផ្ទៃពោះគួរឱ្យកត់សម្គាល់។
២. គ្រាប់ធញ្ញជាតិនិងគ្រាប់ពូជ
រួមបញ្ចូលទាំងគ្រាប់វាល់ណឺត គ្រាប់ល្ពៅ គ្រាប់ល្ង គ្រាប់អាល់ម៉ុន និងគ្រាប់ជីជាដើមមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ជាតិដែក ស័ង្កសី និងវីតាមីន E ដែលចាំបាច់ដើម្បីបង្កើនឱកាសមានផ្ទៃពោះ។
៣. បន្លែបៃតង
បន្លៃបៃតងមិនត្រឹមតែប្រសើរចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរសម្រាប់ការឆាប់មានផ្ទៃពោះផងដែរ។ ប្រសិនបើអ្នកចង់ឆាប់មានកូន ចូរបង្កើនការទទួលទានបន្លែបៃតងដោយវាមានផ្ទុកសម្បូរទៅដោយជាតិដែក, អាស៊ីតហ្វូលិក និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការរួមបញ្ចូលបន្លែបៃតងក្នុងរបបអាហារប្រចាំថ្ងៃជួយធ្វើឱ្យស្រទាប់ខាងក្នុងនៃស្បូនមានភាពរឹងមាំ ហើយក៏ភ្ជាប់ស៊ុតបង្កកំណើតទៅនឹងស្បូនផងដែរ។
៤. ត្រីទឹកត្រជាក់
ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលសំខាន់សម្រាប់សុខភាពកោសិកានិងតុល្យភាពអ័រម៉ូន។ ដូច្នេះកុំភ្លេចញ៊ាំត្រីទឹកត្រជាក់ដូចជាសាលម៉ុននិងសាឌីនយ៉ាងហោចណាស់ពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។
៥. ស៊ុត
ប្រូតេអ៊ីនគុណភាពខ្ពស់ដែលមានក្នុងស៊ុត គឺចាំបាច់ណាស់សម្រាប់បង្កើនភាពមានកូនបាន ឬឆាប់មានផ្ទៃពោះ។
- អាហារដែលជួយបង្កើនភាពមានកូនបានសម្រាប់បុរស
១. គ្រាប់ល្ពៅ
ស័ង្កសីជាជាតិរ៉ែដ៏សំខាន់បំផុតសម្រាប់បុរសនៅពេលនិយាយដល់ការបង្កើនភាពមានកូនបាននិងពង្រឹងសុខភាព ព្រមទាំងបរិមាណនៃមេជីវិតឈ្មោល។ ហើយគ្រាប់ល្ពៅជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិរ៉ែនេះ!
២. ផ្លែឈើប្រភេទ Citrus
វីតាមីន C ដែលមានវត្តមានក្នុងផ្លែឈើប្រភេទ Citrus ជួយបង្កើនបរិមាណនិងគុណភាពនៃមេជីវិតឈ្មោលគួរឱ្យកត់សម្គាល់។ បុរសៗគួររួមបញ្ចូលក្រូចឆ្មារ ក្រូចថ្លុង ក្រូចផ្សេងៗទៀត ទំពាំងបាយជូរក្នុងរបបអាហារប្រចាំថ្ងៃ។
៣. អ័យស្ទរ
មានផ្ទុកជាតិស័ង្កសីខ្ពស់ដែលបង្កើនអ័រម៉ូនតេស្តូស្តេរ៉ូន រួមទាំងបរិមាណនៃមេជីវិតឈ្មោល។
៤. បន្លែបៃតង
មានផ្ទុកសារធាតុ folate ជួយក្នុងការផលិតមេជីវិតឈ្មោលសុខភាពល្អ។
៥. ផ្លែទទឹម
សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងផ្លែទទឹមធ្វើឱ្យកម្រិតនៃអ័រម៉ូនតេស្តូស្តេរ៉ូនកើនឡើង។
- អាហារដែលអាចជះឥទ្ធិពលលើភាពមានកូនបាន
១. អាហារកែច្នៃ
២. អាហារមានផ្ទុកជាតិស្ករច្រើនលើស
៣. កាហ្វេអ៊ីន
៤. សណ្ដែកសៀង
៥. គ្រឿងស្រវឹង៕