យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC News បានឲ្យដឹងថា គ្រាន់តែញ៉ាំអាហារពេលព្រឹក និងថ្ងៃត្រង់ប្រហែលជាមានប្រសិទ្ធភាពគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២បានល្អជាងការញ៉ាំញ៉ាំអាហារតិចៗតែច្រើនដង។ សេចក្តីរាយការណ៍នេះផ្តោតសំខាន់ទៅលើការសិក្សាដ៏តូចមួយដែលបានរកឃើញថា នៅពេលអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ ញ៉ាំអាហារពីរដងក្នុងមួយថ្ងៃ ពួកគេបានស្រកទម្ងន់ច្រើន ហើយក៏មានជាតិស្ករក្នុងឈាមចុះទាបដែរនៅចុងសប្តាហ៍ទី ១២ ជាងអ្នកដែលបានញ៉ាំអាហារតិចៗតែច្រើនដងក្នុងមួយថ្ងៃ។
ការសិក្សានេះមានការចូលរួមពីអ្នកធាត់ និងធាត់ជ្រុលប្រមាណ ៥៤នាក់ ដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ ហើយក៏បានតាមដានទៅលើរបបអាហារពីរប្រភេទរយៈពេល ១២សប្តាហ៍។ របបអាហារទាំងពីរនេះត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវចំនួនកាឡូរីដូចគ្នា គឺ ៥០០កាឡូរី ដែលវាតិចជាងតម្រូវការរបស់មនុស្សម្នាក់ៗក្នុងមួយថ្ងៃថែមទៀតផង។
ដោយសារតែការសិក្សានេះមានរយៈពេលខ្លី និងតូចតាច ហើយវាជាការជ្រើសរើសក្រុមមនុស្សដែលមានជំងឺទឹកនោមផ្អែម ហើយជាអ្នកដែលនឹងចង់បង្កើតនូវការផ្លាស់ប្តូររបៀបរស់នៅខ្លួនឯងថែមទៀតផង។ ដូច្នេះយកល្អគួរតែសម្គាល់ថា អ្នកដែលស្ថិតក្នុងការសិក្សានេះបាននៅបន្តលេបថ្នាំជំងឺទឹកនោមផ្អែមដូចធម្មតាដដែលក្នុងពេលកំពុងតែសិក្សា។
លទ្ធផលនៃការសិក្សានេះត្រូវមានការបញ្ជាក់បន្ថែមជាមួយនឹងការសិក្សាធំជាងនេះ និងមានរយៈពេលយូរជាងនេះ ជាពិសេសមានជំងឺទឹកនោមផ្អែមប្រភេទទី២ចូលរួមដែរ។ ខណៈពេលដែឡលទ្ធផលនេះអាចប្រើលើអ្នកដែលគ្មានជំងឺទឹកនោមផ្អែំដែរនោះដូច្នេះវាក៏មិនទាន់ច្បាស់លាស់ដែរ។ បើសិនជាអ្នកមានការគ្រប់គ្រងជំងឺទឹកនោមផ្អែមមិនបានល្អ អ្នកមិនគួរណាបង្កើតនូវការផ្លាស់ប្តូរទម្លាប់ញ៉ាំអាហារដោយមិនមានការពិគ្រោះជាមួយគ្រូពេទ្យជាមុនឡើយ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk