យោងទៅតាមសារព័ត៌មាន Daily Express បានឲ្យដឹងថា ជំងឺទឹកនោមផ្អែមអាចព្យាបាល។ ដំណឹងនេះបានមកពីការសិក្សាលើសត្វកណ្តុរដែលគួរឲ្យភ្ញាក់ផ្អើលមួយដែលបានរកឃើញថា ជំងឺទឹកនោមផ្អែមប្រភេទទី២អាចព្យាបាលបាន។ យ៉ាងណាមិញ ការសិក្សានេះមិនបានបង្ហាញថា វានឹងព្យាបាលជំងឺទឹកនោមផ្អែមបានឡើយ ហើយវានៅតែមិនអាចទៀតក្រោយពីចាក់ថ្នាំម្តងរួច។
អ្នកស្រាវជ្រាវបានធ្វើការពិសោធន៍ទៅលើសត្វកណ្តុរដោយប្រើប្រាស់ប្រូតេអ៊ីនមួយឈ្មោះថា Fibroblast Growth Factor 1 (FGF1) ដែលវាមានប្រសិទ្ធភាពធ្វើការស្រដៀងគ្នានឹងថ្នាំជំងឺទឹកនោមផ្អែមមួយឈ្មោះថា Thiazolidinediones តាមរយៈធ្វើឲ្យកោសិការបស់រាងកាយទាំងមូលងាយនឹងទទួលយកអាំងស៊ុយលីនដើម្បីបន្ថយជាតិស្ករក្នុងឈាម។ ជាអកុសល្យ ការប្រើប្រាស់ Thiazolidinedione លើមនុស្សបង្កឲ្យមានផលរំខានដូចជា ឡើងទម្ងន់ ដែលអាចជាបញ្ហាកាន់តែច្រើនលើអ្នកជំងឺដែលធាត់រួចហើយ។
អ្នកស្រាវជ្រាវបានរកឃើញនូវការចាក់ម្តងហើយម្តងទៀតនៃប្រូតេអ៊ីន FGF1 ជារៀងរាល់ពីរថ្ងៃម្តងរយៈពេល ៣៥ថ្ងៃលើសត្វកណ្តុរ ហើយទទួលលទ្ធផលថា ភាពស៊ាំរបស់អាំងស៊ុយលីនមានការស្រួលបួលជាងមុន និងបន្ថយជាតិស្ករក្នុងឈាមដោយមិនមានផលរំខានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ យ៉ាងណាមិញ វាមិនទំនងសោះដែលថា វាមិនទំនងសោះដែលថាមិនមានផលរំខានលើមនុស្សនោះ។
វាអាចជារឿងមួយដែលលឿនពេកហើយត្រង់និយាយថា ជំងឺទឹកនោមផ្អែមអាចព្យាបាលជា ហើយការស្រាវជ្រាវបន្ថែមទៀតក៏ត្រូវតែមានដែរមុននឹងធ្វើការសិក្សាលើមនុស្ស៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk