យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Daily Mail អាកាសធាតុអាក្រក់អាចបង្កឲ្យលើសសម្ពាធឈាម និងសម្លាប់អ្នកបាន។ រឿងនេះបានមកពីការសិក្សាដ៏ស្មុគស្មាញមួយដែលពិនិត្យទៅលើទំនាក់ទំនងរវាងការប្រែប្រួលអាកាសធាតុ និងសម្ពាធឈាម។
ការស្រាវជ្រាវបានផ្តោតសំខាន់ទៅលើអ្នកជំងឺដែលស្ថិតនៅក្នុងអាការៈសម្ពាធឈាម Glasgow និងពិនិត្យទៅលើអាការៈរបស់ពួកគេរយៈពេល ១២ខែ។ អ្នកស្រាវជ្រាវបានផ្សំចូលគ្នានូវការរកឃើញទាំងនេះជាមួយនឹងទិន្នន័យអាកាសធាតុ Met Office ចាប់ពីពេលការទៅជួបអ្នកជំងឺរហូតដល់ការវាយតម្លៃទៅលើការប្រែប្រួលអាកាសធាតុចំពោះសម្ពាធឈាមអ្នកជំងឺ ថាតើមានអ្វីជាប់ទាក់ទងគ្នាឬអត់។
ពួកគេបានរកឃើញថា ការថយចុះសីតុណ្ហភាព និងពន្លឺព្រះអាទិត្យ ឬ កើនឡើងការធ្លាក់ភ្លៀង មានជាប់ទាក់ទងនឹងការលើសសម្ពាធឈាមបន្តិចបន្តួចដែរ។ ក្នុងរយៈពេលយូរ អ្នកដែលមានសម្ពាធឈាមស៊ាំនឹងការថយចុះសីតុណ្ហភាព និងពន្លឺព្រះអាទិត្យគឺមានការឡើងសម្ពាធឈាមបន្តិចបន្តួចដែរ។ ពួកគេក៏ហាក់បីដូចជា មានជីវិតរស់នៅខ្លីជាងអ្នកដែលមិនស៊ាំនឹងការប្រែប្រួលអាកាសធាតុដែរ។ យើងដឹងហើយថា រាងកាយមានការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដូច្នេះអាកាសធាតុអាចមានឥទ្ធិពលទៅលើសម្ពាធឈាមមនុស្សយើងហើយ។ ប៉ុន្តែកត្តាជាច្រើនផ្សេងៗទៀតក្រៅពីអាកាសធាតុក៏ប្រហែលជាដើរតួនាទីទៅលើសម្ពាធឈាមផងដែរ។
វាក៏ជារឿងសំខាន់ដែរដែលត្រូវបញ្ជាក់ថា ការកើនឡើងសម្ពាធឈាមតិចតួចបែបនេះអាចដោះស្រាយបានវិញតាមរយៈការហាត់ប្រាណឲ្យបានច្រើន ឬពង្រឹងដល់ការញ៉ាំអាហារផ្តល់សុខភាព៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk